ក្រសួងឧត្តុនិយមប្រាប់ឱ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះភ្លៀងកក់ខែ ដែលបន្តកើតមានក្នុងខែមេសានេះ

វិទ្យុជាតិកម្ពុជា៖ កញ្ញា អ៊ី កនិកា ០៣.មេសា.២០១៩

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧត្តុនិយម បានណែនាំដល់ប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ ជាដើម ក្នុងអំឡុងពេលកើតមានភ្លៀងកក់ខែក្នុងខែមេសានេះ។

យោងតាមការព្យាករណ៍របស់ក្រសួងជំនាញមួយនេះ បានឱ្យដឹងថា កម្ពុជានឹងទទួលឥទ្ធិពលសម្ពាធទាបពីទិសខាងលិច និងពាយព្យ ប្រសព្វជាមួយនឹងជ្រលងសម្ពាធខ្ពស់នៅតំបន់ខ្ពង់រាបភាគខាងជើងរបស់កម្ពុជាបន្តអូសបន្លាយដល់អំឡុងថ្ងៃទី៥ខែមេសា។ ឥទ្ធិពលបែបនេះ នឹងធ្វើឲ្យតំបន់ភាគពាយព្យនិងភាគខាងជើងរបស់កម្ពុជាមានភ្លៀងកក់ខែបីបួនថ្ងៃជាប់ៗគ្នា៕