ឯកអគ្គរដ្ឋទូត៖ ដំណើរទស្សនកិច្ចរបស់លោក ពូទីន ទៅកាន់ប្រទេសអ៊ីតាលី​ ដើម្បីក្លាយជាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយនៅក្នុងទំនាក់ទំនងទ្វេភាគី

AKP ភ្នំពេញ ថ្ងៃទី០៣ ខែមេសា  ឆ្នាំ២០១៩ — ឯកអគ្គរដ្ឋទូតអ៊ីតាលីប្រចាំទីក្រុងមូស្គូបានប្រាប់ TASS កាលពីថ្ងៃអង្គារថា​ ដំណើរ​ទស្សន​កិច្ចរបស់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ​ ពូទីន ​ទៅកាន់អ៊ីតាលីនឹងក្លាយទៅជា​ព្រឹត្តិការណ៍​ដ៏អស្ចារ្យមួយនៅក្នុងកិច្ចទំនាក់ទំនងរវាងប្រទេសទាំងពីរ​ ដែលអនុញ្ញាតឱ្យបន្ត​ការ​សន្ទនាគ្នាលើបញ្ហាទ្វេភាគី និងអន្តរជាតិ។

ឯកអគ្គរដ្ឋទូតលោក Pasquale Terracciano បាននិយាយថា កាលពីខែតុលា ឆ្នាំ​២០១៨ ទីក្រុងមូស្គូ បានធ្វើទស្សនកិច្ចដោយប្រធានក្រុមប្រឹក្សា​រដ្ឋមន្រ្តី ហើយនៅដើមឆ្នាំ​២០១៩​នេះ ដោយប្រធានសភាទាំងពីរនៃសភារបស់យើង។

ខ្ញុំសង្ឃឹមថា យើងនឹងមានឱកាសដើម្បីស្វាគមន៍ប្រធានាធិបតីលោក ពូទីន ដែលបាន​សម្រេច​ចិត្តធ្វើដំណើរទស្សនកិច្ចទៅប្រទេសអ៊ីតាលីនាពេលឆាប់ៗនេះ​ ត្រូវបានគេបញ្ជាក់ថា ​ការមកដល់របស់មេដឹកនាំ      រុស្ស៊ីនេះ គឺជាការសន្និដ្ឋានដ៏អស្ចារ្យមួយ​ចំពោះដំណើរទស្សនកិច្ច​ជាបន្តបន្ទាប់នោះ ដែលអនុញ្ញាតឱ្យយើងបន្តការពិភាក្សាស្តីពីបញ្ហា របៀបវារៈទ្វេភាគី​ និង​អន្តរជាតិ​ដែលប៉ះពាល់យើងដោយផ្ទាល់៕

អ្នកនាំពាក្យរបស់វិមានក្រឹមឡាំងលោក Dmitry Peskov បាននិយាយកាលពីខែវិច្ឆិកា ​ឆ្នាំ២០១៨ថា ​ពេលវេលានៃដំណើរទស្សនកិច្ចរបស់លោក ពូទីន ទៅកាន់ប្រទេសអ៊ីតាលី​កំពុង​ត្រូវបានសម្របសម្រួលតាមរយៈបណ្តាញទូត។ បន្ទាប់មក ឯកអគ្គរដ្ឋទូតអ៊ីតាលីប្រចាំនៅរុស្ស៊ី​បាននិយាយថា ដំណើរទស្សនកិច្ចរបស់មេដឹកនាំរុស្ស៊ីទៅកាន់ប្រទេសរបស់លោក​ត្រូវបាន​គេរំពឹង​ទុកនៅក្នុងឆមាសទីមួយនៃឆ្នាំ២០១៩នេះ៕

( ប្រភព TASS: បកប្រែដោយលោក មាស សំអុល )