ម៉ុងហ្គោលីមានបំណងពង្រឹងកិច្ចសហប្រតិបត្តិការសភាជាមួយកូរ៉េខាងជើង

AKP ភ្នំពេញ ថ្ងៃទី០៣ ខែមេសា  ឆ្នាំ២០១៩ — ប្រធានសភាប្រទេសម៉ុងហ្គោលីលោក Gombojav Zandanstar បាននិយាយនៅទីក្រុងអ៊ូឡានបាទ័រ កាលពីថ្ងៃអង្គារថា ប្រទេសរបស់លោកមានបំណងពង្រឹងកិច្ចសហប្រតិបត្តិការសភាជាមួយប្រទេសកូរ៉េ ខាងជើង ។

តាមសេចក្តីថ្លែងការណ៍មួយរបស់ការិយាល័យព័ត៌មាន សភាម៉ុងហ្គោលីឱ្យដឹងថា លោក Zandanstar  បានធ្វើការកត់សំគាល់នេះ នៅពេលធ្វើកិច្ចប្រជុំជាមួយឯកអគ្គរដ្ឋទូតកូរ៉េខាង ជើងនៅប្រទេស ម៉ុងហ្គោលីនឹងយកចិត្តទុកដាក់ជាពិសេសដល់ការអភិវឌ្ឍថែមទៀត នូវទំនាក់ទំនងជាមិត្តជាប្រពៃណីរវាង ប្រទេសទាំងពីររបស់យើង ។ យើងមានបំណងបង្កើនថែមទៀតកិច្ចសហប្រតិបត្តិការសភា ជាមួយកូរ៉េ ខាងជើង ។

សេចក្តីថ្លែអការណ៍បាននិយាយថា ក្នុងកិច្ចប្រឹងប្រែងមួយ ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការ រវាងប្រ ទេសទាំងពីរនោះ លោក បានធ្វើសំណើមួយឱ្យមានការរៀបចំរួមគ្នា សម័យប្រជុំសភា មួយនៃ បណ្តាប្រ ទេសថ្នាក់តំបន់ក្នុងទីក្រុងអ៊ូឡានបាទ័រ រដ្ឋធានីប្រទេសម៉ុងហ្គោលី នៅពេលណាមួយនៅក្រោម ប្រធាន បទជំរុញសន្តិភាព និងស្ថិរភាពថ្នាក់តំបន់ តាមរយៈការជំរុញទៅមុខការធ្វើមិនឱ្យមាននុយក្លេអ៊ែរ នៅលើ ឧបទ្វីបកូរ៉េ ។

សម្រាប់ផ្នែកលោកវិញឯកអគ្គរដ្ឋទូតកូរ៉េខាងជើងបាននិយាយថា កូរ៉េខាងជើងយកចិត្តទុកដាក់ យ៉ាងខ្លាំងដល់ទំនាក់ទំនងកូរ៉េខាងជើង-ម៉ុងហ្គោលី ។ ការពង្រីកថែមទៀតនូវទំនាក់ទំនងជាមិត្តនិងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីររបស់យើង គឺជាអាទិភាពនយោបាយការបរទេសមួយ សម្រាប់កូរ៉េខាងជើង ។ ម៉ុងហ្គោលី និងកូរ៉េខាងជើងបានថែរក្សានូវទំនាក់ទំនងល្អចាប់ តាំងពីការបង្កើតនូវ ចំណងទាក់ ទងការទូតក្នុងឆ្នាឆំ ១៩៤៨ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន)