សម្តេចតេជោអះអាងថាការដាច់ចរន្តអគ្គិសនីប៉ុន្មានថ្ងៃនេះ ពុំមែនជាលេសដើម្បីធ្វើវារីអគ្គិសនីថ្មីនោះទេ

វិទ្យុជាតិកម្ពុជា៖ កញ្ញា អ៊ី កនិកា៖

សម្តេចតេជោហ៊ុនសែនអះអាងថា ការដាច់ចរន្តអគ្គិសនីប៉ុន្មានថ្ងៃនេះ គឺពុំមែនជាលេស ដើម្បីបង្កើតវារីអគ្គិសនីថ្មីននោះទេ ប៉ុន្តែវាជាបញ្ហាការប្រែប្រួលអាកាសធាតុធ្វើឲ្យវារីអគ្គិសនីមួយ ចំនួនពុំមានសមត្ថភាពផលិតថាមពលអគ្គិសនីទៅតាមតម្រូវការបាន ដោយសារតែខ្វះប្រភព ទឹក។
សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងដូច្នេះ គឺឆ្លើយតបទៅនឹងការលើកឡើងរបស់អ្នកនយោបាយនៅក្រៅច្បាប់និងក្រុមអ្នកវិភាគមួយចំនួនដែលបានលើកឡើងថា រាជរដ្ឋាភិបាលធ្វើឲ្យដាច់ចរន្តអគ្គិសនីដើម្បីធ្វើវារីអគ្គិសនីថ្មីៗបន្ថែមទៀត។
ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តកំពត នៅព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ថា រាជរដ្ឋាភិបាលមានកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លំាងក្នុងការដោះស្រាយ បញ្ហាអគ្គិសនីដើម្បីសម្រួលដល់ការលំបាកក្នុងការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ សម្តេចតេជោនាយករដ្ឋមន្រ្តីបានអះអាថា ដើម្បីដោះស្រាយវិបត្តិដាច់ចរន្តអគ្គិសនីសម្តេចបាន ស្នើអោយប្រជាពលរដ្ឋចេះសន្សំសំចៃថាមពលអគ្គិសនីហើយប្រើប្រាស់ម៉ាស៊ីនភ្លើងដើរដោយថាមពលប្រេងឥន្ធនៈ ដែលរាជរដ្ឋាភិបាលបានជួយទប់ស្កាត់មិនឲ្យប្រេងឥន្ទនៈឡើងថ្លៃឡើយ។

 «អំពាវនាវឲ្យប្រជាពលរដ្ឋសន្សំអគ្គិសនី ប៉ុន្តែអាចង្រៃខ្លះ វាទៅវិភាគ វាវិភាគថាធ្វើឲ្យដាច់ភ្លើងលោកហ៊ុនសែនធ្វើឲ្យដាច់ភ្លើង ដើម្ង្វាដើម្បីយកលេស​ រីអគ្គិសនីថ្មី។ គេកំពុងតែដោះស្រាយបញ្ហាអគ្គិសនីគេថាលោកហ៊ុនសែនធ្វើឲ្យដាច់អគ្គសនី ដើម្បីបង្កើតលេះធ្វើវារីអគ្គិសនីថ្មីប្រយ័ត្នរន្ទះបាញ់អ្នកឯងនិយាយខុសមួលបង្កាច់ខ្ញុំអត់មានអីនិយាយទេ គឺខ្ញុំសថ្បយកតែម្ដង។ មនុស្សក្នុងការដឹកនាំប្រទេសគឺលំបាកណាស់ គិតសព្វគិតគ្រប់ក្នុងពេលដែលប្រជាជនខ្វះទឹកត្រូវធ្វើយ៉ាងម៉េចនៅពេលដែលប្រជាជនខ្វះ អគ្គសនីប្រើត្រូវធ្វើយ៉ាងម៉េចអំពាវនាវឲ្យ ប្រជាពលរដ្ឋយកម៉ាស៊ីនភ្លើងចេញហើយក៏អំពាវនាវទៅកាន់ប្រជាពលរដ្ឋទៅទិញម៉ាស៊ីនភ្លើងកុំឲ្យអ្នកលក់ម៉ាស៊ីនភ្លើងកុំឲ្យឡើងថ្លៃប្រេងរបស់យើងមិនឡើងថ្លៃទេ។
សម្រាប់ការប្រឆេះ នៅតាមគេហដ្ឋាននីមួយៗ តាមបណ្តា កន្លែងដែលមានម៉ាស៊ីនភ្លើងមានម៉ាស៊ីនភ្លើងទាំងប៉ុន្មានសូមអនុញ្ញាតឲ្យប្រឆេះម៉ាស៊ីនភ្លើង ដែលមុននេះ យើងឲ្យពន្លត់ ដើម្បីជៀសវាងបង្កផលប៉ះពាល់លើបរិស្ថាន។ ដោយយើងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់អគ្គិសនីក៏ប៉ុន្តែក្នុងឆ្នាំនេះគឺការប្រែប្រួលអា
កាសធាតុដែលនាំមកដែលខ្វះទឹក សម្រាប់ការរុញទូរប៊ីន សោកស្ដាយដែលខ្ញុំមិនដឹងថាថ្ងៃនេះវារីអគ្គិសនីកំចាយបញ្ចេញបានប៉ុន្មានមេហ្គាវ៉ាត់ ពីព្រោះស្ថាប័នដែលទទួលខុសត្រូវ ដែលលើបញ្ហានឹង ចាំសួរអ្នកដទៃដែល បាន៥៤ មេហ្គាវ៉ាត់ នៅលើ ១៩៤ មេហ្គាវ៉ាត់ តែរត់បាន៦ម៉ោងទៀត ទៅ នេះគឺជាបញ្ហាដ៏ធ្ងន់ធ្ងរ ។
ឥលូវយើងគិតតែប៉ុណ្ណេះ៥៤ លើ១៩៤មេហ្គាវ៉ាត់ តើចឹងយើងត្រូវបាត់ អស់ប៉ុន្មាន យើងត្រូវបាត់ អស់១៤៤មេហ្គាវ៉ាត់ ហើយក៏រត់តាមបានត្រឹមតែ ៦ ម៉ោងទៀតក្នុងមួយថ្ងៃ។ អញ្ចឹងទេដែលអ្នកវិភាគគួរគិតផង ខ្ញុំប្រឹងណាស់ក្នុងស្ថានភាពបែបនេះ គ្រាន់តែវារីអគ្គិសនីមួយបាត់ទៅដល់ ១៤៤មេហ្គាវ៉ាត់ ។ចឹងបើវារីអគ្គិសនីទាំងអស់ ខ្លះបាត់៥០ខ្លះបាត់១០០ យ៉ាងដូច្នេះ ខែវស្សាយើងនៅសល់អគ្គិសនីៗដល់ពេលខែប្រាំងយើងមានបញ្ហានេះចេញមកឥលូវនេះយើងចាប់ផ្ដើមបើកមានការវិនិយោគបន្ថែមនិងបញ្ហាហ្គាស ហើយនឹងការផ្គត់ផ្គង់អគ្គិសនី ដោយប្រើប្រាស់ថាមពលព្រះអាទិត្យ។កុំស្អីឡើងអ្នកឯងដោយកែវភ្នែកអាក្រក់ប្រយ័ត្នរន្ទះបាញ់ ខ្ញុំមិនចង់និយាយទេចេញមកវិភាគរប្រៀបនេះ»៕