ឯកឧត្តម គួច ចំរើន ផ្ដល់អណ្តូងទឹកស្នប់ ចំនួន ៤០ អណ្តូង ប្រជាពលរដ្ឋនៅក្នុងស្រុក ព្រៃឈរ កំពុងតែខ្វះខាតទឹកសម្រាប់ប្រើប្រាស់

វិទ្យុជាតិកម្ពុជា​ ៖​ដោយ​ លោក​ ហោ​ សេងគ្រី​៖

ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមបានផ្ដល់អណ្តូងទឹកស្នប់ ចំនួន ៤០ អណ្តូង តាមរយៈអង្គការ CBN និងអង្គការកាកេហេសម្រាប់ប្រជាពលរដ្ឋនៅក្នុងស្រុកព្រៃឈរ កំពុងតែខ្វះខាតទឹកសម្រាប់ប្រើប្រាស់ដោយសារតែជួបគ្រោះរាំងស្ងួត។


ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នេះធ្វើឡើងស្ថិតនៅឃុំត្រពាំងព្រះ ស្រុកព្រៃឈរកាលពីថ្ងៃទី២ ខែមេសាឆ្នាំ២០១៩ក្រោមធិបតីភាពឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម។


សូមបញ្ជាក់ ថា ក្នុងអំឡុងខែកុម្ភៈកន្លងទៅ នេះ ដោយសារតែក្នុងតំបន់ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ជួបការខ្វះខាតទឹក ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បាន អោយមន្ត្រីធ្វើការសិក្សាដើម្បីផ្តល់អណ្តូងទឹកជូនបងប្អូនប្រជាពលរដ្ឋ អោយទាន់តម្រូវការ ដោយសារតែតំបន់នេះ គ្មានប្រភពទឹក ប្រសិនបើមិនមានវិធានការជាបន្ទាន់ទេនោះ ប្រជាជនពិជាពិបាកជាក់ជាពុំខានឡើយ និងដើម្បីស្របតាមប្រសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចបានយកចិត្តទុកដាក់ចំពោះប្រជាជន កម្ពុជា ដែលនិងអាចទទួលផលប៉ះពាល់ ដោយសារតែគ្រោះរាំងស្ងួត ហេតុ នេះថ្នាក់ដឹកនាំនៅមូលដ្ឋាន ជាពិសេស ឯកឧត្តមគួច ចំរើន បានខិតខំ ស្វែងរកជំនួយ ពីអង្គការក្នុង រឺក្រៅរដ្ឋាភិបាលនានា ដើម្បីរិះរកមធ្យោបាយ ដោះស្រាយទឹកជូនពួកគាត់ ។

ជាក់ស្តែងនៅក្នុងពេលនេះផ្ទាល់ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅអណ្តូង ទឹក ស្នប់ ចំនួន ៤០អណ្តូង ជូនបងប្អូនប្រជាពលរដ្ឋក្នុងស្រុកព្រៃឈរ៕