ចិននិងនូវែលសេឡង់ព្រមព្រៀងគ្នាធ្វើឱ្យស៊ីជម្រៅ ភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយ

AKP ភ្នំពេញ ថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩ — ប្រធានាធិបតីចិន លោក ស៊ី ជីន ពីង ( Xi Jinping ) បានជួបនាយករដ្ឋមន្ត្រីនូវែលសេឡង់ លោកស្រី ចាស៊ីនដា អារដែន ( Jacinda Ardern ) ក្នុងក្រុងប៉េកាំងកាលពីថ្ងៃចន្ទ ។ មេដឹកនាំទាំងពីរបានព្រមព្រៀងគ្នាធ្វើឱ្យប្រសើរឡើងជាបន្តភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយចិន-នូវវែលសេឡង់ ដែលផ្អែកលើគោលការណ៍នៃការជឿទុកចិត្តគ្នា ទៅវិញទៅមកនឹងផលប្រយោជន៍ទៅវិញទៅមក ។

ក្នុងអំឡុងកិច្ចប្រជុំរបស់ខ្លួននៅឯមហាសាលប្រជាជននោះ លោក ស៊ី ជាដំបូងបានសម្តែងការចូលរួមមរណទុក្ខដោយស្មោះត្រង់ការបាញ់ប្រហារធ្វើឱ្យស្លាប់នៅក្នុងវិហារគ្រិស្ត កាលពីពីរសប្រ្តាហ៍កន្លងទៅដោយនិយាយថា ទស្សនកិច្ចរបស់លោកស្រី អារដែន នៅប្រទេសចិននៅពេលដែលប្រទេសលោកស្រីកំពុងប្រឈមមុខនឹងរបៀបវារៈយ៉ាងសំខាន់ពិសេសមួយនោះ បានបង្ហាញឱ្យឃើញនូវសារសំខាន់យ៉ាងធំធេងដែលលោកស្រីនិងរដ្ឋាភិបាលនូវែលសេឡង់ បានយកចិត្តទុកដាក់ចំពោះចំណងទាក់ទងទ្វេភាគីនេះ ។

លោកស្រីបាននិយាយថា ចិនតែងតែចាត់ទុកនូវែសេឡង់ថា ជាមិត្ត និងដៃគូដ៏ស្មោះត្រង់មួយ ដោយលោកនិយាយបន្ថែមថា ចំណងទាក់ទងចិន-នូវែសេឡង់ ដែលបានបង្កើតឡើង ៤៧ឆ្នាំ មកហើយ នោះតែងតែបានចេញមុខជាងគេជានិច្ចក្នុងចំណោមទំនាក់ទំនងរវាងចិន និងបណ្តាប្រទេសលោកខាងលិច ។

លោកស្រី អារដែន បានអរគុណលោក ស៊ី ដែលបានសម្តែងនូវសមានទុក្ខ ចំពោះឧប្បត្តិហេតុបាញ់ ប្រហារធ្វើឱ្យស្លាប់ ព្រមទាំងបានសម្តែងនូវសមានទុកចំពោះការបាត់បង់អាយុជីវិតមនុស្សនៅក្នុងការផ្ទុះ   រោងចក្រគីមីមួយក្នុងខេត្ត JiAngsu កាលពីចុងខែមីនានេះ ។

លោកស្រី បានរំលឹកឡើងវិញការប្រកាន់ខ្ជាប់របស់នូវែលសេឡង់ ចំពោះនយោបាយចិនមួយ។ លោកស្រីបាននិយាយថា នូវែលសេឡង់នឹងបន្តធ្វើតាមនយោបាយ ការបរទេសឯករាជ្យមួយ ព្រម ទាំងគាំទ្រយ៉ាងរឹងមាំលទ្ធិពហុភាគីនិយមនិងពាណិជ្ជកម្មសេរីដោយលោកស្រីនិយាយថា ប្រទេសនូវែល-     សេឡង់ បានគាំទ្រជាយូរមកហើយការផ្តួចផ្តើមគំនិតខ្សែក្រវ៉ាត់និងផ្លូវ ព្រមទាំងបានចូលរួមនៅក្នុងធនាគារ វិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )