បេសកជនចិនព្រមានប្រឆាំងនឹងការធ្វើឱ្យខូចដល់ អធិបតេយ្យភាពដោយប្រើមនុស្សធម៌ជាលេស

AKP ភ្នំពេញ ថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩ — កាលពីថ្ងៃចន្ទបេសកជនចិនមួយរូប បានព្រមានប្រឆាំងនឹងការប៉ុនប៉ងធ្វើឱ្យ​ខូចដល់​អធិបតេយ្យភាព ឯករាជ្យភាព និងបូរណភាពដែនដីរបស់រដ្ឋដោយប្រើមធ្យោបាយ​មនុស្សធម៌​ជាលេស។

នៅក្នុងកិច្ចពិភាក្សារបស់ក្រុមប្រឹក្សាសន្តិសុខ ស្តីពីច្បាប់មនុស្សធម៌អន្តរជាតិលោក Ma Zhaoxu តំណាងអចិន្ត្រៃយ៍របស់ប្រទេសចិន​ប្រចាំអង្គការសហប្រជាជាតិ បានស្នើសុំដល់​បណ្តា​រដ្ឋនានា​ឱ្យ​គោរពតាមគោលបំណង​ និងគោលការណ៍នានានៃធម្មនុញ្ញអង្គការ​សហ​ប្រជាជាតិ ក៏ដូចជាគោលការណ៍ណែនាំសម្រាប់ជំនួយមនុស្សធម៌របស់អង្គការ​សហប្រជា​ជាតិ​ផងដែរ។

លោក Ma បាននិយាយថា គ្មានប្រទេសណាមួយគួរធ្វើឱ្យប៉ះពាល់ដល់​អធិបតេយ្យ​ភាព​ ឯករាជ្យភាព និងបូរណភាពទឹកដីរបស់អ្នកដទៃដោយប្រើមនុស្សធម៌ជាលេសនោះទេ។ សកម្មភាពមនុស្សធម៌ត្រូវគោរពយ៉ាងម៉ឺងម៉ាត់ តាមរយៈគោលការណ៍មនុស្សធម៌​ ភាពមិន​លំអៀង អព្យាក្រិត្យ និងភាពឯករាជ្យបង្ហាញពី     លក្ខណៈមនុស្សធម៌ និងវិជ្ជាជីវៈជាក់ស្តែង​នៃកិច្ចខិតខំ​ប្រឹងប្រែងបែបនេះ​ហើយចៀសវាងការធ្លាក់ចូលទៅក្នុងជម្លោះ​ ឬ ការជ្រៀតជ្រែក​នៅ​ក្នុង​កិច្ចការផ្ទៃក្នុងរបស់ប្រទេសដែលពាក់ព័ន្ធ។

លោកបាននិយាយថា ភ្នាក់ងារមនុស្សធម៌ទាំងអស់គួរតែអនុវត្តន៍តាមច្បាប់​មនុស្សធម៌​អន្ដរជាតិ និងគោលការណ៍ដែលទាក់ទងដោយស្មោះស្ម័គ្រ ​និងទប់ស្កាត់ការប្រើប្រាស់ជំនួយ​មនុស្សធម៌សម្រាប់គោលបំណងនយោបាយ និងយោធា៕

( ប្រភព ស៊ីនហួ: បកប្រែដោយលោក មាស សំអុល )