ប្រមុខរាជរដ្ឋាភិបាលកម្ពុជាអំពាវនាវដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នរាល់ការអុជធូបទៀននៅ រដូវឆេងម៉េងនិងបុណ្យចូលឆ្នាំខ្មែរ

វិទ្យុជាតិកម្ពុជា៖ លោកសុវុទ្ធី
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាអំពាវនាវដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នរាល់ការអុជធូបទៀននៅរដូវឆេងម៉េងនិងបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដើម្បីជៀសវាងកុំឲ្យមានអគ្គិភ័យឆាបឆេះដែលបណ្តាលមកពីការអុជធូបទៀននាំឲ្យខាត់បង់នូវទ្រព្យសម្បតិ្តរបស់ខ្លួន។

ថ្លែងក្នុងពិធីប្រគល់សញ្ញបត្រជូននិស្សិតនៅវិទ្យាស្ថានវ៉ានដារកាលពីថ្ងៃទី០១ ខែមេសាសម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានឲ្យដឹងថា រដូវកាល ចូលឆ្នាំបានមកដល់ ជាពិសេសរដូវឆេម៉េងសូមប្រជាពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ចំពោះការអុជធូបទៀន នៅពេលសែនព្រេនជូនដូនតា។
ការអំពាវនាវរបស់របស់សម្តេចតេជោនាយករដ្ឋមន្រ្តីនេះបានធ្វើឡើង ខណៈដែលប៉ុន្មានខែចុងក្រោយនេះ កម្ពុជាមានករណីគ្រោះអគិ្គសភ័យកើតឡើងជាច្រើនកន្លែង ដែលធ្វើឲ្យខូច ខាតទ្រព្យសម្បត្តនិងផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ។
សម្តេចតេជោបានណែនាំឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរ ខ្មែរជាប់សែស្រឡាយចិនត្រូវមានការប្រុងប្រយ័ត្នខ្ពស់ មុននឹងដើរចេញទៅណាមកណាត្រូវពិនិត្យនិងពន្លត់ភ្លើងទៀនធូប ចរន្តអគ្គិសនីអោយបានច្បាស់លាស់ ជៀសវាងការឆាបឆេះដែលបង្កជាអគ្គិសភ័យធំខូចខាតទ្រព្យសម្បត្តិនិងផ្ទះសម្បែង។
(សំឡេង)«រយៈពេលចុងក្រោយយើងឃើញមានការអគ្គិភ័យបានឆាបឆេះនៅកន្លែងមួយចំនួនដែលបណ្តាលមកពីទុស្សេខ្សែភ្លើង។ខាងអគ្គិសនីកម្ពុជាត្រូវយកចិត្តទុកដាក់ប៉ុន្តែបើម្ខាងទៀតបង្កឡើងដោយការអុជធូបទៀនដែលយើងដុតដោយការធ្វេសប្រហែសហើយឥឡូវឆេម៉េងសម័យថ្មីរបស់យើងដល់ក។ យើងពិនិត្យមើលប្រដាប់ប្រដាលឆេងម៉េងគ្រាន់តែប៉ុណ្ណឹងហើយអ្នករកស៊ីនិយាយរកស៊ីបានត្រូវប៉ាន់អ្នករកស៊ីទាំងឡាយអាជីវករ មិនមែនដោយសារបក្សប្រឆាំងដែលចេះតែជាអាជីវកររកស៊ីបានអាជីករចេះធ្វើផ្ទះវីឡា មានវីឡាពីជាន់មានអាវីឡាបីជាន់សម្រាប់ទិញយកដុតមានលុយដុល្លារអាមេរិចកាំងមានដុល្លាហុងកុងមានដុល្លាសាំងហ្គាពួមានប្រាក់បាតថៃប្រាក់អឺរ៉ូសម្រាប់យកទៅដុតមានប៉ះស្ព័រទៀតសម្រាប់ឆ្លងដែនទៀតមានឡានគ្រប់ប្រភេទអារូយម៉ាក់សេដេសក៏មានស្តីទៅដើម្បីឲ្យដូនតាបានជិះឡានយកដុតទៀតគ្រាន់តែប៉ុណ្ណឹងលុយអ្នករកស៊ីនិយាយពីលុយសួរបានមកពីអីបានមកពីគោលនយោបាយហ៊ុនសែនណូមិចនោះបើកទូលាយឲ្យធ្វើទាំងអស់អត់មានហាមអីទេដល់ពេលដុតទៅច្រើនពេកព្រោះអានេះលុយស្តីផងច្រើនពេកមកឆេះកន្លែងឆេម៉េងអាកន្លែងសែនហើយ៕