អគ្គនាយិកាវិទ្យុជាតិកម្ពុជាដឹកនាំមន្ត្រីក្រោមឱវាទទៅសួរសុខទុក្ខលោកស្រី ហៀង គន្ធា ដែលជួបគ្រោះថ្នាក់ចរាចរណ៍

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ ធី​ណា​ ឌី​ណេ​៖

លោកជំទាវ ឈឹមពៅ សុកាន់ឌី អគ្គនាយិកាវិទ្យុជាតិកម្ពុជា នៅថ្ងៃទី១ ខែមេសានេះ បានដឹកនាំមន្ត្រី ក្រោមឱវាទ ទៅសួរសុខទុក្ខលោកស្រី ហៀង គន្ធា ជាមន្រ្តីនៃអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ និង កំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យ កាល់ម៉ែត។


ក្នុងឱកាសសួរសុខទុក្ខនេះ ក៏មានការអញ្ជើញចូលរួមពីលោកស្រី សាន់ ណារ៉ាឡុងឌី ប្រធានប្រតិបត្តិសមាគមនារីកម្ពុជា ដើម្បីអភិវឌ្ឍន៍ សាខាក្រសួងព័ត៌មានផងដែរ។


លោកជំទាវ ឈឹមពៅ សុកាន់ឌី បានលើកទឹកចិត្តដល់លោកស្រី ហៀង គន្ធា និងស្វាមី ខិតខំប្រឹងប្រែងថែរក្សាសុខភាព ។ ក្នុងឱកាសនោះដែរ លោកជំទាវក៏បានផ្តល់ថវិកាមួយចំនួនមកប្រគល់ជូនដល់លោកស្រី ដើម្បីជួយសម្រួលដល់ការលំបាកផងដែរ៕