សេ្តចអារ៉ាប៊ីសាអូឌីតរំលឹកឡើងវិញការគាំទ្រ នូវដំណោះស្រាយនយោបាយវិបត្តិស៊ីរី  

AKP ភ្នំពេញ ថ្ងៃទី០១ ខែមេសា  ឆ្នាំ២០១៩ — សេ្តចអារ៉ាប៊ីសាអីឌីត Salman bin Abdulaziz Al Saud   បានរំលឹកឡើងវិញកាលពីថ្ងៃអាទិត្យការ គាំទ្ររបស់ប្រទេសព្រះអង្គដល់ដំណោះស្រាយនយោបាយមួយ ចំពោះវិបត្តិស៊ីរីនៅឯកិច្ចប្រជុំកំពូលសម្ព័ន្ធ  អារ៉ាប់ ( AL) លើកទី៣០ ដែលធ្វើនៅក្នុងប្រទេសទុយនេស៊ី ។

សេ្តចអារ៉ាប៊ីសាអីឌីត ក៏បានសម្តែងនូវការបដិសេធរបស់ព្រះអង្គផងដែរ ចំពោះវិធានការដែលប៉ះ ពាល់ដល់អធិបតេយ្យភាពស៊ីរីនៅលើខ្ពង់រាបហ្គោឡង់ ក្នុងសុន្ទរកថាបើករបស់ព្រះអង្គនៅឯកិច្ចប្រជុំកំពូល អារ៉ាប់ប្រចាំឆាំ្ន ។

ព្រះអង្គបានអំពាវនាវដល់ ស.រ.អា ឱ្យពិនិត្យមើលឡើងវិញការសម្រេចកាលពីពេលថ្មីៗនេះ របស់ ប្រធានាធិបតី លោក ដូណាល់ ត្រាំ ស្តីពីហ្គោឡង់ ដែលគេកាន់កាប់ ។

លោក ត្រាំ បានចុះហត្ថលេខាលើសេចក្តីប្រកាសមួយកាល ពីសប្តាហ៍កន្លងទៅដែលទទួលស្គាល់ អធិបតេយ្យភាពរបស់អ៊ីស្រាអែល ខ្ពង់រាបហ្គោឡង់  គឺជាងមួយឆ្នាំបន្ទាប់ពីលោកទទួលស្គាល់ហ្សេរុយ- សាឡឹមថា ជារដ្ឋធានីរបស់ប្រទេសអ៊ីស្រាអែលនោះ ។

លើសពីនេះទៀតស្តេច Salman បានលើកឡើងនូវការគាំទ្ររបស់ប្រទេសអារ៉ាប៊ីសាអីឌីត សម្រាប់ ការបង្កើតរដ្ឋប៉ាឡេស្ទីន ឯករាជ្យមួយនៅវែសបែង និងហ្គាហ្សាស្ទី្រប ដោយមានហ្សេរុយសាឡឹមខាងកើត ធ្វើជារដ្ឋធានីរបស់ខ្លួន ។

ព្រះអង្គក៏បានអំពាវនាវផងដែរឱ្យមានកិច្ចប្រឹងប្រែង ដើម្បីបញ្ចប់ជម្លោះក្នុងប្រទេសលីប៊ី និងយេម៉ែន ព្រមទាំងកិច្ចប្រឹងប្រែងអន្តរជាតិ ដើម្បីបញ្ចប់ការគំរាមកំហែងរបស់អ៊ីរ៉ង់ទៅលើសន្តិសុខ និងស្ថិរភាពតំបន់ អារ៉ាប់ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )