ប្រមុខរាជរដ្ឋាភិបាលថាក្រុមហ៊ុនរបស់អ្នកឧកញ៉ាគិតម៉េងនិងបន្តធ្វើការវិនិយោគលើផ្លូវដែក រហូតមានកិច្ចព្រមព្រៀងថ្មី

វិទ្យុជាតិកម្ពុជា៖ដោយ  ស្រីផល៖

ប្រមុខរាជរដ្ឋាភិបាលថា ក្រុមហ៊ុនរបស់អ្នកឧកញ៉ាគិតម៉េង និងបន្តធ្វើការវិនិយោគលើផ្លូវដែក រហូតមានកិច្ចព្រមព្រៀងថ្មី ដែលក្រុមហ៊ុនរ៉ូយ៉ាល់រេលវេ (Royal Railway) អាចចូលរួមប្រកួតប្រជែងបាន។


ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រ ជូនដល់និស្សិតវិទ្យាស្ថានវ៉ាន់ដា ចំនួន ៣,២១៣នាក់ បន្ទាប់ពីពួកគេបានបញ្ចប់ការសិក្សាដោយជោគជ័យ ក្នុងឆ្នាំសិក្សា ២០១៧-២០១៨សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ថា រដ្ឋមន្ត្រីក្រសួងសាធារណការ ត្រូវបញ្ជាក់ឡើងវិញ អំពីទិសដៅឆ្ពោះទៅកាន់ការធ្វើកំណែទម្រង់ ហើយនិងរៀបចំប្រព័ន្ធធ្វើទំនើបកម្ម ប្រព័ន្ធដឹកជញ្ជូនផ្លូវដែក មិនមែនគ្រាន់តែមួយទិសដូចសព្វថ្ងៃទេ គឺធ្វើទាំងពីរទិសដែលតភ្ជាប់ទីក្រុងភ្នំពេញនិងខេត្តព្រះសីហនុនិងទីក្រុងភ្នំពេញរហូតដល់ព្រំដែនកម្ពុជាថៃប៉ោយប៉ែត ហើយនិងឆ្លងកាត់ទៅក្នុងប្រទេសថៃផង ដែរ ។
សំលេង៖ អញ្ចឹងទេបានជាត្រូវមានការប្រកាស នៅពេលណាដែលកិច្ចព្រមព្រៀងថ្មីមួយ មិនទាន់ត្រូវបានធ្វើឡើង ក្រុមហ៊ុន royal rialway របស់ឧកញ៉ាគិតម៉េងនៅតែបន្តសកម្មភាពតទៅទៀត ព្រោះយើងត្រូវទទួលស្គាល់ តើរឿងបានចាប់ផ្ដើមពីអ្វី បញ្ហាទំលាក់បន្ទុកទៅលើក្រុមហ៊ុនរ៉ូយ៉ាល់រេលវេរបស់ឧកញ៉ាគិតម៉េង បណ្តាលមកពីក្រុមហ៊ុនថូលរបស់អូស្ត្រាលីបានដកខ្លួនចេញហើយមិនដឹងទៅណា គឺក្រុមហ៊ុនរ៉ូយ៉ាល់រេលវេ របស់ឧកញ៉ាគិតម៉េង បានទិញយកភាគហ៊ុន 55% នេះ ។អញ្ចឹងវាបានផ្ដើមចេញអាហ្នឹង ហើយរដ្ឋក៏បានទទួលស្គាល់ អនុញ្ញាតឲ្យក្រុមហ៊ុនរបស់ឧកញ៉ាគិតម៉េង បានទិញភាគហ៊ុនរបស់អូស្ត្រាលីនេះ អញ្ចឹង កិច្ចព្រមព្រៀងនេះវានៅមានសុពលភាពនៅឡើយៗ អញ្ចឹងដើម្បីឈានឆ្ពោះទៅរកការបញ្ចប់នូវកិច្ចព្រមព្រៀងចាស់នេះ ក្រុមហ៊ុននេះនៅតែបន្តធ្វើសកម្មភាពបន្តទៀត រហូតទៅដល់មានកិច្ចព្រមព្រៀងថ្មី ដែលកិច្ចព្រមព្រៀងថ្មីនេះ ក្រុមហ៊ុន royal real way ក៏មានលទ្ធភាពចូលរួមដើម្បី ធ្វើការនៅក្នុងហ្នឹង ហើយយើងអាចនឹងទាញយកដៃគូដទៃយកមកដាក់ ដោយមិនផ្តល់សម្រាប់ក្រុមហ៊ុនរ៉ូយ៉ាល់រេលវេ គ្រប់គ្រងភាគហ៊ុនតែម្នាក់ឯង មុននេះវាគ្រប់គ្រងដោយ ក្រុមហ៊ុន royal real way ផងដោយថូលរបស់អូស្ដ្រាលីផង ។ប៉ុន្តែក្រោយមកដោយសារក្រុមហ៊ុនអូស្ដ្រាលីត្រូវដកចេញត្រូវបានសង្គ្រោះដោយក្រុមហ៊ុនក្នុងស្រុករបស់យើង ឥឡូវនេះយើងត្រូវរកក្រុមហ៊ុនមួយទៀតមក ដើម្បីធ្វើជាដៃគូ ដើម្បីឱ្យទុននេះវាកាន់តែធំហើយមិនមែនធ្វើតែមួយទិសទេ គឺត្រូវធ្វើទាំងពីរទិស ដែលសព្វថ្ងៃយើងធ្វើតែមួយទិសទេ ដែលប្រព័ន្ធដឹកជញ្ជូនរបស់យើង ត្រូវមករើនៅទីក្រុងភ្នំពេញ រួចហើយបានដឹកទៅបាត់ដំបង ដឹកទៅពោធិ៍សាត់ ដឹកទៅប៉ោយប៉ែត៕