ក្រុមការងារគ្រូពេទ្យស្មគ្រ័ចិត្តឯកឧត្តម ខៀវ កាញារីទ្ធ ពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋបានចំនួន ៤២១នាក់

វិទ្យុជាតិកម្ពុជា៖


ក្រុមការងារគ្រូពេទ្យស្មគ្រ័ចិត្តឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងជា ប្រធានក្រុមការងារចុះជួយស្រុកកោះសូទិន នៅព្រឹកថ្ងៃទី១ខែមេសាឆ្នាំ២០១៩នេះ បានចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃស្ថិតក្នុងឃុំមហាខ្ញូងស្រុកកោសូទិនខេត្តកំពង់ចាម។
តាមប្រភពពីមន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មានបានអោយដឹងថាការចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋនេះ ស្ថិតក្រោមអធិបតីភាពឯកឧត្ដម លី វ៉ាន់ហុង តំណាងឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងជាប្រធានក្រុមការងារចុះជួយស្រុកកោសូទិន និងឯកឧត្ដម ងួន ស៊ីមអាន តំណាង រាស្ត្រមណ្ឌលខេត្តកំពង់ចាម។ ការពិនិត្យនិងព្យាបាលជំងឺចាប់ផ្ដើមពី ម៉ោង៨ព្រឹកដល់ម៉ោង១៣:៣០នាទី នឹងមាន ប្រជាពលរដ្ឋចំនួន៤២១នាក់ក្នុងនោះស្ត្រីចំនួន២៨៥នាក់នឹងមកទទួលការពិនិត្យនិងព្យាបាលជំងឺដោយឥតគិតថ្លៃនេះ។
ប្រពភបានអោយដឹងទៀតថាក្នុងពិធីពិនិត្យនិងព្យាបាលជំងឺនេះ ក៏មានចែក ថ្នាំដុសធ្មញជូនដល់អ្នកជំងឺក្នុងម្នាក់ទទួលបាន១ប្រអប់រួមទាំងច្រាសដុសធ្មេញផងដែរ។
ក្រុមការងារគ្រូពេទ្យស្មគ្រ័ចិត្តបានបង្ហាញនូវទឹកចិត្តសប្បាយរីករាយដោយឃើញប្រជាពលរដ្ឋអញ្ជើញមកទទួលសេវាបានច្រើនកុះករ៕