កូនត្រីផ្សោតស្លាប់១ក្បាលទៀត ខណៈឆ្នាំ២០១៨បានស្លាប់១ក្បាលរួចទៅហើយ

វិទ្យុជាតិកម្ពុជា៖ ដោយ អ៊ាន គឹមហឿន៖

ខេត្តស្ទឹងត្រែង៖​ កូនត្រីផ្សោតដែលរស់នៅអន្លង់ផ្សោតព្រះរំលិលភូមិអូរស្វាយ ឃុំព្រះរំកិលស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែង១ក្បាលបានស្លាប់នៅថ្ងៃទី៣០មិនាឆ្នាំ២០១៩នេះ ខណៈឆ្នាំ២០១៨បានស្លាប់១ក្បាលរួចទៅហើយ ដែលជាពពួកសត្វដ៍កម្រនៅក្នុងប្រទេសកម្ពុជា។


លោករិទ្ធណា រឿន មន្ត្រីអង្គការWWFបានបញ្ចាក់៖ការស្លាប់នេះអាចពិនិត្យឃើញថាវាជាការបាត់
បង់សម្បត្តិដ៍មានតម្លៃដែលយើងកំពុងអំពាវនាវឲ្យមានការអភិរក្ស។
លោកបន្តថា៖ត្រីផ្សោតនេះ ផ្នែកជំនាញជលផលសហការជាមួយមន្ត្រីអង្កការ(WWF)យកមករក្សាទុកដើម្បីធ្វើការស្រាវជ្រាវបន្តរកមូលហេតុ ថាតើវាបណ្តាលមកពីអ្វីព្រោះកាលពីដើមឆ្នាំ២០១៨ក៍មានករណីស្លាប់ដូចគ្នានេះដែរ។
លោកអៀរ សំអ៊ុន ប្រជាពលរ
ដ្ឋរស់នៅភូមិកណ្តាលក្នុងឃុំព្រះរំកិលបានអោយដឹងថា៖កាលពីវេលាម៉ោង៦.៣០នាទី ព្រឹកថ្ងៃទី៣០ខែមីនាឆ្នាំ២០១៩លោកបានទៅមើលមងនៅទន្លេមេគង្គដូចសព្វដងក៍ប្រទះឃើញកូនត្រីផ្សោតស្លាប់អណ្តែតទឹកហើយក៍បានស្រង់យកមកប្រគល់ជូនសមត្ថកិច្ចធ្វើកំណត់ហេតុជូនទៅអាជ្ញាធរពាក់ ព័ន្ធ។
លោក ថា រី មេប៉ុស្តិស្តីទីឃុំព្រះរំកិលបានបញ្ជាក់ថា៖តាមការពិនិត្យជាក់ស្ដែងត្រីផ្សោតនេះមានអាយុកាលប្រមាណពី១៥ ទៅ ២០ថ្ងៃតែប៉ុណ្ណោះព្រោះវាមានប្រវែងតែ១ម៉ែត្រទំងន់តែ១១គីឡូក្រាម រស់ដោយសារមេវាចិញ្ចឹមមិនទាន់ចេះរកអាហារដោយខ្លួនឯងនៅឡើយ។
លោកថា៖ករណីនេះអាជ្ញាធរមូលដ្ឋាននឹងបើកការស្រាវជ្រាវ
រកហេតុ ព្រោះនេះជាលើកទីពីរហើយដែលកូនត្រីផ្សោតបានស្លាប់ក្នុងហេតុផលប្រហាក់ប្រហែលគ្នាទៅនិងឆ្នាំ២០១៨ដែរ ហើយបើតាមការសណ្ឋាន គឺបណ្តាលមកពីមានជម្ងឺច្រើនជាង ព្រោះរដូវក្តៅអាកាសធាតុមានការប្រែប្រួល៕