នៅស្រុកស្ទឹងត្រង់ មានករណីគ្រោះអគ្គីភ័យឆេះផ្ទះប្រជាពលរដ្ឋជាលើកទី២

វិទ្យុជាតិកម្ពុជា៖ ដោយ ហ៊ាង ចាន់ថា ខេត្តកំពង់ចាម៖

នៅវេលាម៉ោង១៣និង១៥នាទីថ្ងៃទី២៩.ខែមីនាឆ្នាំ.២០១៩មានករណីគ្រោះអគ្គីភ័យឆេះផ្ទះប្រជាពលរដ្ឋអស់ចំនួន03ខ្នងផ្ទះនិងឆេះរានបាយខាងក្រោយ1ខ្នងផ្ទះ ស្ថិតនៅភូមិព្រែកបាក់.ឃុំព្រែកបាក់.ស្រុកស្ទឹងត្រង់.ខេត្តកំពង់ចាម មានករណីគ្រោះអគ្គីភ័យកើតឡើងបណ្តាលអោយឆេះផ្ទះគ្រោះអគ្គីភ័យឆេះផ្ទះប្រជាពលរដ្ឋអស់ចំនួន03ខ្នងផ្ទះនិងឆេះរានបាយខាងក្រោយ1ខ្នងផ្ទះគឺ÷
1.ឈ្មោះអ៊ីត.ស្លេះ ភេទប្រុសអាយុ66ឆ្នាំ ផ្ទះទំហំ6.50ម×8.50ម ធ្វើពីឈើរប្រក់ស័ង្កសី (ឆេះខូចខាតទាំងស្រុង)-ស្រូវចំនួន30បេ-ប្រាក់រៀល200.0000រៀល-ម៉ាស៊ីនបូមទឹកចំនួន01គ្រឿង-មាសចំនួន2ជី-ម៉ូតូ01គ្រឿង-សំភារៈប្រើប្រាស់សំលៀកបំពាក់មួយចំនួន។


2.ឈ្មោះពុធ.រ៉នភេទប្រុសអាយុ32ឆ្នាំ ផ្ទះទំហំ6.50ម×8ម ធ្វើពីឈើរប្រក់គ្បឿង(ឆេះទាំងស្រុង)-ម៉ាស៊ីនកិនស្រូវ01គ្រឿង-ប្រាក់ចំនួ300.0000រៀល-ស្រូវចំនួន02បេ-សំភារៈប្រើប្រាស់មួយចំនួន។
3.ឈ្មោះរ៉ូសាត.មូសា ភេទប្រុសអាយុ32ឆ្នាំ ផ្ទះទំហំ6ម×8ម ធ្វើពីឈើរប្រក់គ្បឿង(ឆេះទាំងស្រុង)
-អង្ករ01បេ-សំភារៈប្រើប្រាស់មួយចំនួន។
4.ឈ្មោះណូ.ហ្វាតេល ផ្ទះទំហំ6ម×10ម ធ្វើពីឈើរប្រក់គ្បឿង(ឆេះរានបាយខាងក្រោយពុំមានខូចខាតសំភារៈអ្វីឡើយ)។
សមត្ថកិច្ចបានអោយដឹងថាមូលហេតុនៃការឆេះផ្ទះប្រជាពលរដ្ឋអស់ចំនួន03ខ្ន និងឆេះរានបាយខាងក្រោយ1ខ្នងនេះ សមត្ថកិច្ចមិនទាន់ក្តាប់បាននៅឡើយទេ ដោយកំពង់ស្រាវជ្រាវបន្តទៀត។
សមត្ថកិច្ចបានអោយដឹងទៀតថា ក្នុងករណីអគ្គីភ័យលើកទី២នេះ សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន06គ្រឿង។ ក្នុងនោះរថយន្តពន្លត់អគ្គីភ័យស្នងការនគរបាលខេត្ត03គ្រឿង រថយន្តពន្លត់អគ្គីភ័យនគរបាលស្រុកស្ទឹងត្រង់01គ្រឿង រថយន្តក្រុមហ៊ុនចំការកៅស៊ូឯកឧត្តមសែម.សុវណ្ណនី 01គ្រឿង និង រថយន្តពន្លត់អគ្គីភ័យក្រុមហ៊ុនឡុងស្រេងបឹងកេត01គ្រឿង ដោយប្រើប្រាស់ទឹកអស់ចំនួន10ឡាន។
សូមបញ្ជាក់ថា កាលពីវេលាម៉ោង ៥និង២០នាទី ល្ងាចថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ មានករណីអគ្គិភ័យ ឆេះផ្ទះប្រជាពលរដ្ឋលើកទី១ ចំនួន ៧គ្រួសារ នៅចំណុចភូមិទួលរកា ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បណ្ដាលឲ្យឆេះផ្ទះ ខូចខាតអស់ទាំងស្រុង ចំនួន ៧ខ្នង រួមជាមួយនឹងទ្រព្យសម្បត្តិ ជាច្រើនទៀត ។ តាមការសន្និដ្ឋាន ករណីអគ្គិសភ័យនេះ ដោយសារផ្ទុះកំប៉ុហ្គាស់ ពេលកំពុងដាំបាយ ។ ជាមួយនោះ សមត្ថកិច្ច បានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន ០៤គ្រឿង ដោយប្រើប្រាស់ទឹកអស់ប្រមាណជា ២០ឡាន ទើបគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង ដោយមិនឲ្យឆាបឆេះ ទៅលំនៅដ្ឋានផ្សេងៗទៀតឡើយ ៕