ស្លាប់យ៉ាងហោចណាស់១១នាក់ របួស ១៦នាក់ ក្នុងការបំផ្ទុះគ្រាប់បែក បង្កប់ក្នុងរថយន្តនៅ ទីក្រុងម៉ូហ្គាឌីស៊ូ, សូម៉ាលី

AKP ភ្នំពេញ ថ្ងៃទី២៩  ខែមីនា ឆ្នាំ២០១៩ — ប៉ូលិសនិងសាក្សីបាននិយាយថា មនុស្សយ៉ាងហោចណាស់ ១១ នាក់ បានស្លាប់នឹង ១៦ នាក់ទៀត របួសនៅពេលដែលគ្រាប់បែកបង្កប់ក្នុងរថយន្តដ៏ធំមួយបានវាយប្រហារភោជនីយដ្ឋានដ៏មមាញឹកមួយនៅលើផ្លូវ Makka Al- Mukarrama ក្នុងរដ្ឋធានីម៉ូហ្គាឌីស៊ូ របស់ប្រទេសសូម៉ាលី កាលពីថ្ងៃព្រហស្បតិ៍នេះ ។

មន្ត្រីប៉ូលិសលោក អាម៉េដ ហ្សាម៉ា បានប្រាប់ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួថា រថយន្តមួយគ្រឿង ដែលផ្ទុកដោយគ្រឿងផ្ទុះបានផ្ទុះឡើងនៅក្បែរភោជនីយដ្ឋាន Filsan នៅតាមផ្លូវដែលមមាញឹកនោះ ។

លោក ហ្សា ម៉ា បាននិយាយថា ចំនួនអ្នកស្លាប់អាចកើនឡើងទៀត ។ សាក្សីបាននិយាយថា កងកម្លាំងប្រដាប់ដោអាវុធយ៉ាងច្រើន បានទៅដល់កន្លែងនោះ ដោយការពារសាធារណជនមិនឱ្យចូលទៅជិត ។

Aamin Ambulance  សេវាជួយសង្គ្រោះដោយឥតគិតថ្លៃមួយ នៅម៉ូហ្គាឌីស៊ូ បាននិយាយថា ពួកគេ បានធ្វើប្រតិបត្តិការជួយសង្គ្រោះយ៉ាងលឿន នឹងបានបញ្ជាក់អះអាងនូវចំនួនអ្នកស្លាប់នេះ ដោយនិយាយថា មនុស្ស១៦នាក់ទៀត ដែលរងរបួសត្រូវបានគេបញ្ជូនជាបន្ទាន់ទៅកាន់មន្ទីរពេទ្យនៅក្នុងទីក្រុងម៉ូហ្គាឌីស៊ី ។

Aamin Ambulance លោក Abdulkadir Abdirrahman    និយាយថា មនុស្ស ១៦ នាក់ របួស នឹង១១ នាក់ស្លាប់ ក្នុងការផ្ទុះគ្រាប់បែកបង្គប់ក្នុងរថយន្តនៅម៉ូហ្គាឌីស៊ូ នៅខាងក្រៅភោជនីយដ្ឋានមួយ នៅលើផ្លូវ  Makka Al- Mukarama ក្នុងទីក្រុងម៉ូហ្គាឌីស៊ូ ។ មិនទាន់មានការប្រកាសទទួលខុសត្រូវភ្លាមៗណាមួយ ចំពោះការវាយប្រហារនេះទេ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )