លោក ពូទីន ធ្វើកិច្ចប្រជុំជាមួយសមាជិកក្រុមប្រឹក្សាសន្តិសុខអចិន្ត្រៃយ៍រុស្ស៊ី

AKP ភ្នំពេញ ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ — អ្នកនាំពាក្យប្រធានាធិបតីលោក Dmitry Peskov បានប្រាប់ក្រុមអ្នកយកព័ត៌មានថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន នឹងធ្វើកិច្ចប្រជុំជាទៀងទាត់ជាមួយសមាជិកក្រុម ប្រឹក្សាសន្តិសុខអចិន្រ្តៃយ៍រុស្ស៊ី និងកិច្ចប្រជុំជាច្រើនទៀតនៅថ្ងៃសុក្រនេះ។

លោក Peskov បាននិយាយថា នៅថ្ងៃសុក្រនេះ​លោកប្រធានាធិបតីនឹងធ្វើការងារ​នៅ​ក្នុង​ទីក្រុងមូស្គូ ដោយលោកបានគ្រោងនឹងរៀបចំកិច្ចប្រជុំក្រុមការងារមួយចំនួន នៅក្នុង​វិមានក្រឹមឡាំង ដែលលោកប្រធានាធិបតីអាចបន្តយកចិត្តទុកដាក់ចំពោះបញ្ហានៅក្នុងតំបន់។ លើសពីនេះទៅទៀត លោក ពូទីន នឹងធ្វើកិច្ចប្រជុំប្រតិបតិ្តការ​មួយ​ជាមួយសមាជិកអចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សា​សន្តិសុខរុស្ស៊ី។ មួយថ្ងៃមុននេះ ពេលលោក ពូទីន បានទៅប្រទេសកៀហ្ស៊ីស៊ីស្ថាន ​ក្នុងដំណើរទស្សនកិច្ច​ផ្លូវ​រដ្ឋមួយផងដែរ៕

( ប្រភព TASS:  បកប្រែដោយលោក មាស សំអុល )