ប្រទេសជាង៦០ បានចូលរួមក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី ៧០នៃទិវាបង្កើតកងទ័ពជើងទឹកចិន

AKP ភ្នំពេញ ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ — អ្នកនាំពាក្យរបស់ក្រសួងការពារជាតិបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសជាង ៦០ត្រូវបានគេនិយាយថា ពួកគេនឹងបញ្ជូនគណៈប្រតិភូកងនាវាចរ​ ដើម្បីចូលរួមក្នុង​ព្រឹត្តិ​ការណ៍​កងទ័ពជើងទឹកចម្រុះដែលរៀបចំដោយប្រទេសចិននៅចុងខែមេសានេះ។

អ្នកនាំពាក្យលោក Wu Qian បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា​ ព្រឹត្តិការណ៍នេះនឹងត្រូវបានធ្វើឡើងនៅក្នុងទីក្រុងឆ្នេរសមុទ្រភាគខាងកើតនៃកោះ Qingdao ដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី ៧០ នៃកងទ័ពជើងទឹក កងទ័ពរំដោះប្រជាជនចិន(PLA)។​​វានឹងត្រូវបានគេរួមបញ្ចូលសកម្មភាពផ្សេងៗទៀតរួមមាន៖ សន្និសីទកម្រិតខ្ពស់​ ការ​ត្រួត​ពិនិត្យ​កងនាវាអន្តរជាតិ ការបង្ហាញតន្ត្រីយោធារួមគ្នា​ការផ្លាស់ប្តូរ វប្បធម៌ និងកីឡាក្នុង​ចំណោមអ្នកដទៃទៀត។

លោកបានបន្ថែមថា បណ្តាប្រទេសមួយចំនួននឹងបញ្ជូននាវានេសាទ​ ដើម្បីចូលរួមក្នុង​ការ​ត្រួត ពិនិត្យកងនាវាអន្តរជាតិ។ នាថ្ងៃទី២៣ ខែមេសា គឺជាខួបអនុស្សាវរីយ៍លើកទី៧០ ​នៃកងទ័ពជើងគោក PLA ៕

( ប្រភព ស៊ីនហួ: បកប្រែដោយលោក មាស សំអុល )