សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតី ក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៨

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ជៀង​ យ៉ា​រ៉េត​៖

នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងវេទិការាជរដ្ឋាភិបាល -ផ្នែកឯកជនលើកទី១៨ ដែលប្រារព្ធធ្វើឡើងនៅវិមានសន្តិភាព។
អង្គវេទិកាដែលចាត់ទុកថាជាកិច្ចប្រជុំពេញ អង្គគណៈរដ្ឋមន្ត្រីបើកទូលាយដោយមានការ ចូលរួមពីសមាជិករាជរដ្ឋាភិបាលអភិបាលនៃគណៈអភិបាលរាជធានីខេត្តមន្ត្រីរាជការកង កម្លាំងប្រដាប់អាវុធតំណាងក្រសួងស្ថាប័នមាន សមត្ថកិច្ច អង្គទូតនានាប្រចាំនៅព្រះរាជាណា ចក្រកម្ពុជា អង្គការអន្តរជាតិនិងវិនិយោគិនជាតិនិងអន្តរជាតិ មានទិសដៅស្តាប់របាយការណ៍ ស្ដីពីសកម្មភាពអភិវឌ្ឍផ្នែកឯកជន ធុរកិច្ច និងការវិនិយោគនាពេលកន្លងមក និងពិនិត្យដោះ ស្រាយនូវបញ្ហាជាកង្វល់មួយចំនួនរបស់យុវជននិងវិនិយោគិន ដែលបាននិងកំពុងធ្វើសកម្មភាពបណ្ដាក់ទុននៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ទន្ទឹមនេះ វេទិការាជរដ្ឋាភិបាលនិងផ្នែកឯកជនលើកទី១៨នេះ សម្តេចតេជោនាយករដ្ឋមន្រ្តី បានប្រកាសដាក់ចេញការធ្វើកំណែទម្រង់ជាច្រើន ដើម្បីធានាដល់ការធ្វើពាណិជ្ជកម្មរបស់កម្ពុជា ក៏ដូចជាធានាដល់ការប្រកួតប្រជែងទំនិញរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិ ជាពិសេសដើម្បីធ្វើអោយសេដ្ឋកិច្ចកម្ពុជាកាន់តែមានភាពរឹងមាំបន្ថែមទៀត។
សូមរម្លឹកឲ្យដឹងថា ក្នុងវេទិកាលើកទី១៧ កន្លង ទៅ ក្រុមការងារទាំង 10 របស់រាជរដ្ឋារដ្ឋាភិបាលនិងផ្នែកឯកជនបានខិតខំដោះស្រាយនូវរាល់បញ្ហា នឹងកង្វល់របស់ធុរជននិងវិនិយោគិនបានមួយចំនួនធំរួចមកហើយ។ ក្នុងនោះ ប្រមុខរាជ រដ្ឋាភិបាល បានពិនិត្យដោះស្រាយនិងផ្ដល់អនុ សាសន៍ណែនាំបន្ថែមតាមករណីជាក់ស្តែង មាន ដូចជាបញ្ហាថ្លៃអគ្គិសនីសម្រាប់ផ្គត់ផ្គង់ជូនសហ គ្រាសពាណិជ្ជកម្ម ឧស្សាហកម្ម ,បញ្ហាទំនាក់ទំ នងវិជ្ជាជីវៈផ្នែកទេសចរណ៍ផ្នែកកម្មន្តសាលសហគ្រាសធុនតូចនិងមធ្យមនិងសេវា, ផ្នែកនីតិកម្មពន្ធដារនិងអភិបាលកិច្ច,ផ្នែកសេវាធនា គារនិងហិរញ្ញវត្ថុ ,ផ្នែកដឹកជញ្ជូននិងហេដ្ឋា រចនា សម្ព័ន្ធ, ផ្នែកផលិតកម្មកែច្នៃសម្រាប់នាំចេញនិងកិច្ចសម្រួលពាណិជ្ជកម្មនិងផ្នែកស្រូវអង្ករជាដើម ៕