បន្តិចទៀតនេះ App ក្រសួងព័ត៌មាន រួមទាំង Channel YouTube និង Page Facebook នឹងធ្វើ ការផ្សាយ បន្ត ផ្ទាល់ (Live) កម្មវិធី សម្តេច តេ ជោ ហ៊ុន សែន អញ្ជើញជួបជាមួយអ្នកវិនិយោគនិយាយពីការវិនិយោគ ពាណិជ្ជកម្ម និងធុរកិច្ចនៅកម្ពុជា

(ភ្នំពេញ)៖ នៅថ្ងៃសុក្រ ៩រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៨ ដែលប្រារព្ធធ្វើឡើងនៅវិមានសន្តិភាព។វេទិកានេះនឹងមានការអញ្ជើញចូលរួមផងដែរពីមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា និងអ្នកវិនិយោគ ធុរជនដែលកំពុងវិនិយោគ និងរកស៊ីនៅក្នុងប្រទេសកម្ពុជា។