ផ្ទះរបស់ប្រជាពលរដ្ឋ៧ ខ្នងក្នុងខេត្តកំពង់ចាម ត្រូវអគ្គីភ័យឆាបឆេះខូចខាតទាំងស្រុង

វិទ្យុជាតិកម្ពុជា៖ដោយ ហ៊ាង ចាន់ថា ខេត្តកំពង់ចាម៖

អគ្គីភ័យបានឆាបឆេះផ្ទះរបស់ប្រជាពលរដ្ឋខូចខាតទាំងស្រុង អស់ចំនួន៧ខ្នង កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ម្សិលមិញនេះ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ហេតុការណ៍នេះកើតឡើងនៅ ភូមិទួលរការ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
ប្រភពដដែលបន្ថែមថា មូលហេតុ ដែលបណ្ដាលឲ្យមានអគ្គីភ័យនេះ មកពីការផ្ទុះចង្ក្រានហ្គាស់ពេលកំពុងដាំបាយ។


សមត្ថកិច្ច បញ្ជាក់ទៀតថា ក្នុងករណីអគ្គីភ័យនេះ កម្លាំងសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់ អគ្គីភ័យចំនួន04គ្រឿង ក្នុងនោះរថយន្តពន្លត់អគ្គីភ័យស្នងការនគរបាលខេត្តចំនួន១គ្រឿង រថយន្តពន្លត់ អគ្គីភ័យនគរបាលស្រុកស្ទឹងត្រង់ចំនួន១គ្រឿង រថយន្តពន្លត់អគ្គីភ័យនគរបាលស្រុកចំការលើចំនួន១ និងគ្រឿង រថយន្តពន្លត់អគ្គីភ័យក្រុមហ៊ុនឡុងស្រេងបឹងកេតចំនួន១គ្រឿង ៕