សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនអញ្ជើញបិទសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡាឆ្នាំសិក្សា២០១៧-២០១៨និងទិសដៅឆ្នាំសិក្សា២០១៨-២០១៩

វិទ្យុជាតិកម្ពុជា៖ ដោយលោក ជៀង យ៉ារ៉េត

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី២៧ខែមីនាឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទសន្និ បាតបូកសរុបការងារអប់រំ យុវជន និងកីឡាឆ្នាំសិក្សា២០១៧-២០១៨និងទិសដៅឆ្នាំសិក្សា ២០១៨-២០១៩ ។

សន្និបាតអប់រំ យុវជននិងកីឡា បានដំណើរ ការអស់រយះពេល៣ថ្ងៃ ពីថ្ងៃទី២៥ដល់ថ្ងៃទី២៧ ខែមីនាឆ្នាំ២០១៩ នៅវិទ្យាស្ថានបច្ចេក វិទ្យាកម្ពុ ជា ដើម្បីបូកសរុបវាយតម្លៃការងារ ដែលបានអនុវត្តក្នុងឆ្នាំសិក្សាកន្លងមក និងទិសដៅការងារសម្រាប់ឆ្នាំសិក្សាថ្មី២០១៨-២០១៩ ។

ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្រីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា សមិទ្ធផលអប់រំដែល​​ក្រសួងបានសម្រេចក្នុងឆ្នាំសិក្សា២០១៧-២០១៨ ក៏ដូចជាឆ្នាំមុនៗកន្លង មក គឺពិតជាអាស្រ័យដោយ​​ការដឹកនាំ​ដ៏ឈ្លាស​វៃរបស់សម្តេចប្រមុខរាជរដ្ឋាភិបាល ដែលជានិច្ច កាលយកចិត្តទុកដាក់លេីវិស័យអប់រំ ចាត់ទុកវិស័យអប់រំជាយុទ្ធសាស្រ្ត​កំណេីនសេដ្ឋកិច្ចនិង​​ជាវិស័យអភិវឌ្ឍធនធានមនុស្សសម្រាប់ការអភិវឌ្ឍសង្គមជាតិ ៕