សម្ដេចតេជោនាយករដ្ឋមន្ត្រី អះអាងពីការខិតខំជាមួយដៃគូក្នុងសហគមន៍ហ្វ្រង់កូហ្វូន​ដើម្បីជំរុញទៅដល់វឌ្ឍនភាពនៃភាសាបារាំង

AKP ភ្នំពេញ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែង​អះ​អា​ង ពីការខិតខំជាមួយដៃគូក្នុងសហគមន៍ហ្វ្រង់កូហ្វូន ដើម្បីជំរុញទៅដល់វឌ្ឍនភាពនៃភាសា​បា​​រាំង ក្នុងខណៈដែលកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំបណ្ដាអភិបាលក្រុង និយាយភាសា​បា​រាំង នៅខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខ។

ក្នុងពិធីប្រគល់សញ្ញាបត្រ ដល់អធិការអប់រំ និស្សិតឯកទេសវិជ្ជាជីវៈ នាយកសាលា​ម​ធ្យ​​​មសិក្សាទុតិយភូមិ និស្សិត​ថ្នា​ក់​​បរិ​ញ្ញាបត្រជាន់ខ្ពស់ផ្នែកអប់រំ គ្រូបង្រៀនកម្រិតឧត្ដម (បរិ​ញ្ញា​+១) គ្រូបង្រៀនកម្រិតមូលដ្ឋាន​តា​មប្រព័ន្ធពន្លឿន និងគ្រូបង្រៀនកម្រិតមូល​ដ្ឋានឯក​ទេស​ភា​​សាបារាំង-ខ្មែរ ចំនួន ១.៩១៨​នា​ក់ នាព្រឹកថ្ងៃទី ២៧ ខែ មីនាឆ្នាំ២០១៩ នៅវិទ្យា​ស្ថាន​ជា​តិ អ​ប់​រំ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ​ការថយចុះ​នៃអ្នក​ប្រើ​ភាសា​បារាំង​នៅ​កម្ពុជា​គឺ​វា​កើតចេញពី​ការគិត​ខុស​របស់​អ្នកនយោបាយ​បារាំងមួយចំនួន ​ដែលមាន​ភាព ជ្រុលនិយម។ សម្តេច​តេជោក៏បាន​លើកឡើង​ផងដែរ​ថា​ នៅ​កម្ពុជា​អ្នកចេះ​ភាសា​បារាំង​បាន​ស្លា​ប់​​ជា​បន្តបន្ទាប់ ចំណែក​អ្នករៀន​ភាសា​បារាំង​កាន់តែ​មាន​ចំនួន​តិច អ្នកចេះ​ភាសា​បារាំង​ស្លាប់១០នាក់ ​ខណៈ​មាន​អ្នករៀន​ភាសា​បារាំង​ត្រឹម​១​នាក់​ប៉ុណ្ណោះ។ ​សម្តេច​តេ​ជោ​នាយករដ្ឋ មន្ត្រី​បាន​រម្លឹក​ពី​ប្រវត្តិ​ខ្លះៗ​ពាក់ព័ន្ធ​នឹង​ការធ្លាក់ចុះ​នៃ​ការប្រើប្រាស់​ភាសា​បារាំង​នៅ​កម្ពុជា។ សម្តេ​ច​​​តេ​ជោ បានបញ្ជាក់ថា ​នៅ​អាស៊ី​ប្រទេស​ដែល​និយាយ​ភាសា​បារាំង​មានតែ​បី​ប៉ុណ្ណោះ​គឺ​កម្ពុជា​ ឡាវ ​និង​វៀតណាម។ ជា​ការពិត​មូលហេតុ ដែល​ធ្វើឱ្យ​ភាសា​បារាំង​ថយចុះ​នោះ ​ក៏ដោ​យ​​សារ​ថា​សូម្បី​មេដឹកនាំ​ប្រទេស​និយាយ​ភាសា​បារាំង​នេះ ​ភាគច្រើន​ក៏​និយាយ​អង់គ្លេស នៅ​ពេ​​ល​​សន្ទនា​ផ្លូវការជាមួយ​ភ្ញៀវ។

សម្ដេចតេជោក៏​ធ្លាប់បាន​ដាស់តឿន​បារាំង​រួចមកហើយ​ចំពោះ​ការធ្លា​ក់​ចុះ​ នៃ​ការប្រើប្រាស់​ភាសា​បារាំង​នៅលើ​ពិភពលោក​នេះ​។ ​​តែទោះ​យ៉ាងណាក៏​ដោយ​​ភាសា​បារាំង​នៅ​កម្ពុជា ​នៅតែប្រើ​ក្នុង​វិស័យ​វេជ្ជសាស្ត្រ​គឺ​ប្រើប្រាស់ភាសា​បារាំង​ ក្នុង​វិស័យ​ច្បាប់​គេ​ប្រើ​ភាសា​បារាំង​ និង​នៅក្នុង​ផ្នែក​រដ្ឋបាល​គេ​នៅ​ប្រើ​ភាសា​បារាំង​នូវឡើយ​។ ជាមួយគ្នានេះ យើង​បន្ត​ការខិតខំ​ដើ​ម្បី​រួ​មជាមួយ​ដៃគូ​ក្នុង​សហគមន៍​និយាយ​ភាសា​បារាំង​បន្តទៀត​ដើម្បី​ជំរុញ​វឌ្ឍនភាព​នៃ​ការប្រើ​ប្រា​ស់​​ភាសា​បារាំង។ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានឱ្យដឹងដែរថា ​ នៅក្នុងខែវិច្ឆិកា ឆ្នាំ​២០​១៩ខាងមុខ​នេះ បណ្ដាអភិបាលក្រុងនិយាយ ភាសាបារាំង នឹងត្រូវប្រជុំនៅរាជធានីភ្នំពេញ ដែលកម្ពុជានឹង​ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ​អភិបាលក្រុងនិយាយភាសាបារាំង ដែលនឹងមានអភិបាល​ក្រុ​ង​និ​យា​​​យភាសាជាង១០០ ចូល​រួម ហើយកម្ពុជាមានក្រុងដែលបានដាក់បញ្ចូល​ទៅក្នុង​សមា​គម​និ​យាយភាសាបារាំង មានរាជ​ធានីភ្នំពេញ សៀមរាប កំពត និង បាត់ដំបង៕

ដោយ ជឹម ណារី