ប្រមុខរាជរដ្ឋាភិបាលអំពាវនាវដល់សិស្សនិស្សិតទាំងអស់អោយយកចិត្តទុកដាក់ពង្រឹងគុណធម៌ ទាក់ទងទៅនឹងចរាចរណ៍នឹងអំពើល្មើសមួយចំនួន

វិទ្យុជាតិកម្ពុជា៖ ដោយលោកស្រី សារីម
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលបាន អំពាវនាវដល់សិស្សនិស្សិតទាំងអស់អោយយកចិត្តទុកដាក់ពង្រឹងគុណធម៌ទាក់ទងទៅនឹងការធ្វើចរាចរណ៍នៅតាមដងផ្លូនឹងអំពើល្មើសមួយចំនួនទៀតដែលកំពុងកើតមានក្នុងសង្គមកម្ពុជានាពេលបញ្ចុប្បន្ន។
ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រដល់គរុសិស្ស គរុនិស្សិតនៃវិទ្យាស្ថានជាតិអប់រំ ដែលបានបញ្ចប់ការសិក្សាសរុប ១,៩១៨ នាក់ កាលពីព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា ដល់ពេលវេលាហើយមិនមែនគ្រាន់តែអប់រំកូនសិស្សទេ ផ្ទៃក្នុងកងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការក៏ត្រូវធ្វើការអប់រំដែរ។
សម្ដេចតេជោបន្តថាបើនិយាយអំពីបញ្ហាគុណធម៌ គួរគប្បីត្រូវផ្សារភ្ជាប់ជំហានដំបូងគឺបញ្ហាទាក់ទងនឹងបញ្ហាគោរពច្បាប់ចរាចរណ៍ បញ្ហាទាក់ទងការប្រើប្រាស់គ្រឿងញៀន និងទាក់ទងទៅនឹងបញ្ហាសីលធម៌ផងដែរ។
សម្លេង៖រឿងដែលអំពាវនាវសុំអោយយកចិត្តទុកដាក់ពង្រឹងគុណធម៌សម្រាប់សិស្សនិស្សិតរបស់យើង ការវៃលុកពីខាងក្រៅទៅលើបញ្ហាគុណធម៌ ទៅលើបញ្ហាវប្បធម៌ ប៉ុន្តែរឿងសំខាន់ជាងនេះទៀតគឺទាក់ទង ទៅលើគ្រឿងញៀន អំពើល្មើសមួយចំនួន រាប់ទាំងបញ្ហាទាក់ទងទៅនឹងចរាចរណ៍ ឥឡូវខ្ញុំគិតថាវាដល់ពេលវេលាមិនមែនគ្រាន់តែអប់រំកូនសិស្សទេ ផ្ទៃក្នុងកងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការក៏ត្រូវធ្វើដែរ គ្រាន់តែ ពីរបីថ្ងៃសោះតើមនុស្សប៉ុន្មាននោះទេប៉ុន្តែក៏ជាការល្អហើយដែលមេប៉េអឹមខេត្តក្រចេះនោះបានអោយកូនចេញមក ដើម្បីទទួលទោសកំហុសក្នុងពេលយកអាវុធទៅភ្ជុងគូជម្លោះ ហើយនៅករណីបាញ់សម្លាប់ដោយចាត់ទុកថាចោល ក៏ត្រូវបានឪពុកលើកទឹកចិត្តឲ្យមកសារភាពទាំងអស់ ប៉ុន្តែបទល្មើសក៏វានៅតែមានបណ្ដាលមកពីអីអាហ្នឹងមកពីក្នុងខ្លួនអត់មានគុណធម៌ ដូចករណីចរាចរណ៍ពីម្សិលឃើញគេបញ្ជាំចុះបញ្ជាំងឡើងរឿងបញ្ហាបុកនិសិ្សតស្លាប់ អាហ្នឹងត្រូវតាមរកឃើញនោះបណ្តាលមកពីអីមកពីអត់គុណធម៌និងឯង អត់គុណធម៌ហ្នឹងឯងបើយើងជិះម៉ូតូទោះបីជាយើង ជិះកង់បើទោះយើងជិះយូរប៉ុណ្ណាក៏គង់គឺលឿនជាងអ្នកដើរដែរ ហើយបើយើងជិះម៉ូតូបើទោះបីយើងជិះលឿនជិះយឺតប៉ុណ្ណាគង់ លឿនជាងកង់ដែរ លឿនជាងអ្នកដើរដែរលើកលែងតែឡាននិងម៉ូតូព្រោះម៉ូតូខ្លះលេងអ្ហែងវ៉ាឡានម៉ាសេរីរបស់គាត់ប៉ុន្តែគេចចុះគេចឡើងភុស នៅក្រោមឡើងបាត់រឿង វាអញ្ចឹងដែលធ្វើឲ្យប្រជាពលរដ្ឋរបស់យើង មួយថ្ងៃមួយថ្ងៃស្លាប់ច្រើនជាងសម័យសង្គ្រាម សម័យសង្រ្គាមមានថ្ងៃខ្លះយើងអត់ឃើញការប្រយុទ្ធដែលមានការស្លាប់ មានការរបួសមានភ្លើងឆេះផ្ទះដោយ សារតែប្រយុទ្ធមានថ្ងៃខ្លះគឺអត់ទេប៉ុន្តែរឿងចរាចរណ៍ស្រុកខ្មែរបច្ចុប្បន្នថ្ងៃណាក៏មានដែរស្លាប់ប៉ុន្មានរបួសប៉ុន្មានជាមធ្យមអាចថា៧នាក់ ក្នុងមួយថ្ងៃគិតជាមធ្យមអាហ្នឹងស្លាប់អញ្ចឹងវាច្រើនជាងសម័យសង្គ្រាមទៅទៀត ដែលទាមទារឱ្យយកចិត្តទុកដាក់ក្នុងហ្នឹងដែលយើងនិយាយអំពីបញ្ហាគុណធម៌ គួរគប្បីត្រូវផ្សារភ្ជាប់ជំហានដំបូងគឺបញ្ហាទាក់ទងនឹងបញ្ហាគោរពច្បាប់ចរាចរណ៍ នឹងបញ្ហាទាក់ទងការប្រើប្រាស់គ្រឿងញៀន និងទាក់ទងនឹងបញ្ហាសីលធម៌ ក្នុងទំនាក់ទំនងរឿងទាំងអស់នេះគឺជារឿងដែលវាល្អហើយដែលយើងត្រួវបន្តទៅ៕