លោក ម៉ាដូរ៉ូ៖ ប្រទេសរុស្ស៊ីនិងវ៉េណេហ្ស៊ុយអេឡានឹងចុះហត្ថលេខាលើ កិច្ចព្រមព្រៀង​សហប្រតិបត្តិការចំនួន២០នាខែមេសាខាងមុខ

AKP ភ្នំពេញ ថ្ងៃទី២៧ ខែមីនា  ឆ្នាំ២០១៩ — ប្រទេសរុស្ស៊ី និងវ៉េណេស៊ុយអេឡាគ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន ២០​ស្តីពីកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យផ្សេងៗ ដែលប្រធានាធិបតី Venezuela លោក Nicolas Maduro បាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយបណ្តាញទូរទស្សន៍ Channel One របស់ប្រទេសរុស្ស៊ីកាលពីថ្ងៃពុធ។

យើងនឹងចុះហត្ថលេខាលើឯកសារចំនួន២០​ ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច​ពាណិជ្ជកម្ម​ ពាណិជ្ជកម្ម វប្បធម៌ ថាមពល និងការអប់រំ ។ យោងតាមមេដឹកនាំវេណេហ្ស៊ុយអេឡាបានឱ្យដឹងថា ចំណងទាក់ទងរវាងប្រទេស​ទាំងពីរ​បានកាន់តែរឹងមាំក្នុងរយៈពេល២០ ឆ្នាំកន្លងមកនេះ។

លោកបាននិយាយថា កិច្ចសហប្រតិបត្តិការរបស់យើង គឺផ្តល់ផលប្រយោជន៍ដល់​គ្នា​ទៅវិញទៅមក ហើយទំនាក់ទំនងរបស់យើងនឹងកាន់តែល្អប្រសើរជាងមុនគ្រប់ពេលវេលា។ ក្រៅពីនេះដែរ លោក Maduro បានអរគុណប្រទេសរុស្ស៊ីក្នុងការជំនួយមនុស្សធម៌​របស់​ខ្លួនចំពោះប្រទេសវ៉េណេស៊ុយអេឡា។

កាលពីពីរសប្តាហ៍មុន ជាក់ស្តែងការដឹកជញ្ជូនមនុស្សធម៍ បានមកដល់យើង​ដែលជា​ការដឹកជញ្ជូនសម្ភាររាប់សិបតោន។ នាពេលឆាប់ៗខាងមុខនេះ យើងនឹងរំពឹងថា ​នឹងមានការផ្តល់ជំនួយបន្ថែមទៀត​ដែលរួមមានដូចជាថ្នាំពេទ្យជាដើម​។

កាលពីពេលមុននេះ លោក ម៉ាឌូរ៉ូ ​បានប្រកាសថា ​ប្រទេសនេះនឹងទទួលជំនួយ​មនុស្ស​ធម៌​ប្រហែល ៣០០តោន​ពីប្រទេសរុស្ស៊ីដែលជាថ្នាំពេទ្យជាសំខាន់៕

( ប្រភព TASS: បកប្រែដោយលោក មាស សំអុល)