ក្រសួងការបរទេស៖ សហរដ្ឋអាមេរិកបដិសេធទៅនឹងការប្រើប្រាស់ សម្ភារៈគីមី​ដោយសារវាមានរឿងមួយចំនួនដែលត្រូវលាក់កំបាំង

AKP ភ្នំពេញ ថ្ងៃទី២៧ ខែមីនា  ឆ្នាំ២០១៩ — ក្រសួងការបរទេសរុស្ស៊ីបាននិយាយនៅក្នុងសេចក្តីអត្ថាធិប្បាយមួយ កាលពីថ្ងៃអង្គារ​ថា អាម៉េរិកកំពុងរារាំងការធ្វើដំណើររបស់ពួកអ្នកឯកទេសរុស្ស៊ី​ទៅកាន់កន្លែងមួយសម្រាប់​ការបំផ្លិចបំផ្លាញអាវុធគីមីនៅរដ្ឋខូឡូរ៉ាដូ ខណៈវាមានរឿងលាក់កំបាំងមួយចំនួន។

ឥរិយាបទរបស់អ្នកតំណាងអចិន្ត្រៃយ៍ប្រទេសឆេក លោកស្រី Jana Reinisova ​ដែលជា​ប្រធានក្រុមប្រឹក្សាប្រតិបត្តិរបស់ OPCW បានបង្កកំហឹងទាក់ទងនឹងដំណើរទស្សនកិច្ចរបស់​គណៈប្រតិភូក្រុមប្រឹក្សារដ្ឋទៅកន្លែងនោះ ដើម្បីបំផ្លាញអាវុធគីមីនៅរដ្ឋខូឡូរ៉ាដូ​ សហរដ្ឋ​អាម៉េរិក។

ក្នុងករណីដែលភាគីរុស្ស៊ីមានសិទិ្ធពេញលេញ ក្នុងការធ្វើទស្សនកិច្ចនៅរោងចក្រ​គីមី​របស់សហរដ្ឋ អាម៉េរិក នៅពេលដែលតំណាងសហរដ្ឋអាមេរិកបានធ្វើនៅក្នុងប្រទេសរុស្ស៊ី​ដែរនោះ ដោយមិនត្រូវបានរារាំងនោះទេ​ ប៉ុន្តែនៅពេលដែលសំណើមួយអំពីដំណើរ​ទស្សនកិច្ច​របស់អ្នកឯកទេសរុស្ស៊ីទៅសហរដ្ឋ អាម៉េរិកនោះ លោកស្រី Jana Reinisova បានធ្វើឱ្យ​រាំងស្ទះលទ្ធភាពបែបនេះ។

ដោយសង្តត់ធ្ងន់ថា ហេតុផលនៅពីក្រោយឥរិយាបថបែបនេះ របស់សហរដ្ឋអាមេរិក​ និងប្រធាន OPCW ​គឺវាច្បាស់ក្រឡែត។ ក្រសួងការពារជាតិបាននិយាយថា ទីក្រុងវ៉ាស៊ីន​តោនដែលជាកន្លែងដែលមានការបញ្ជាទិញជាក់ស្តែង ច្បាស់ជាមិនមានអ្វីដែលប្រទេស​រុស្ស៊ី​ត្រូវ​ធ្វើការអនុលោមទៅតាមការប្តេជ្ញាចិត្តរបស់អាម៉េរិកក្នុងការបំផ្លាញអាវុធគីមីនោះទេ​ មាន​ន័យ​ថា ពួកគេមានរឿងអ្វីមួយលាក់បាំង។

ក្រសួងនេះបាននិយាយថា ក្រសួងការបរទេសអាម៉េរិកបានឆ្លើយតបជាអវិជ្ជមាន​ចំពោះ​ការអំពាវនាវដោយផ្ទាល់របស់ភាគីរុស្ស៊ីដោយការគោរពនេះ។ ទីក្រុងមូស្គូក៏បានទាក់ទាញការយកចិត្តទុកដាក់ ចំពោះការរុករកសកម្មភាពរបស់លោកស្រី​Reinisova នៅក្នុងអំឡុងកិច្ចប្រជុំកាលពីខែកុម្ភៈ និងខែមីនា របស់ក្រុមប្រឹក្សាប្រតិបត្តិរបស់ OPCW នៅពេលដែលអាម៉េរិក​និងសម្ព័ន្ធមិត្តរបស់ពួកគេបានបដិសេធសំណើររបស់រុស្ស៊ី​ ដើម្បីបន្ថែមការចុះបញ្ជីនៃសារធាតុដែលត្រូវគ្រប់គ្រងនៅក្នុងក្របខ័ណ្ឌអនុសញ្ញាអាវុធគីមី។

នៅក្នុងការរំលោភលើនីតិវិធីរបស់អង្គការនេះ  លោកស្រី Jana Reinisova បានបើកទូលាយជាមួយនឹងលោកខាងលិចដែលបានរារាំងការប៉ុនប៉ងរបស់រុស្ស៊ី ដើម្បី​ទទួល​បានការពន្យល់បន្ថែមលើរបាយការណ៍ដ៏ចម្រូងចម្រាសមួយយ៉ាងខ្លាំង ស្តីពីការស៊ើបអង្កេត​ទៅលើឧប្បត្តិហេតុក្លរីននៅក្នុងទីក្រុងឌូម៉ាកាលពីខែ មេសាឆ្នាំមុន ដែលបានមក ជាលេសស​ម្រាប់ការវាយប្រហារមីស៊ីលរបស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនប្រឆាំងស៊ីរី​ក្នុងការ​រំលោភលើគោលការណ៍ និងគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ៕

( ប្រភព TASS:បកប្រែដោយលោក មាស សំអុល)