ប្រមុខរាជរដ្ឋាភិបាលថា​ ក្រោយឆ្នាំ១៩៧៩ ស្ថានភាពអប់រំនៅក្នុងតំបន់មួយចំនួន​ គ្រូបង្រៀនរបស់យើងលះបង់ធំណាស់

វិទ្យុជាតិកម្ពុជា ៖ដោយលោក ស្រី ប៉ុង សុភាវី ៖

ប្រមុខរាជរដ្ឋាភិបាលបានមានប្រសាសន៍ថា ក្រោយឆ្នាំ១៩៧៩ រហូតមកដល់ឆ្នាំ១៩៩៣ ស្ថានភាពអប់រំរបស់យើង នៅក្នុងតំបន់មួយចំនួន គ្រូបង្រៀនរបស់យើងលះបង់ធំណាស់ នៅក្នុងការធ្វើយ៉ាងម៉េចបញ្ចៀសគ្រោះថ្នាក់ កុំឲ្យកើតមានចំពោះសិស្ស ។


ក្នុងពិធីប្រគល់សញ្ញាបត្រដល់គរុសិស្ស គរុនិស្សិតនៃវិទ្យាស្ថានជាតិអប់រំ ដែលបានបញ្ចប់ការសិក្សាសរុប ១,៩១៨នាក់ នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍បន្តថាក្នុងឆ្នាំ១៩៩៨ ដែលយើងអនុវត្តន៍នៅនយោបាយឈ្នះឈ្នះ យើងតែងតែធ្វើបុណ្យរំលឹកគុណគ្រូ ដែលជាកាយវិការមួយសំរាប់មនុស្សគ្រប់រូបមានការចងចាំ ព្រោះគ្មាននរណាមួយដែល គ្មានគ្រូនោះទេ។
ទោះបីជាគ្រូអូមអាម គ្រូស្នេហ៍ គ្រូស្ដោះក្រិច សុទ្ធតែមានគ្រូទាំងអស់ហ្នឹង ចឹងទេការរំលឹកគុណគ្រូ ប៉ុន្តែខ្ញុំចង់រំលឹកគុណគ្រូក្នុងវិស័យគរុសល្យ វិស័យអប់រំរបស់យើង ពិតជាមានការលះបង់ច្រើនណាស់ ដែលមុននោះគេហៅថាមន្រ្តីដីស អញ្ចឹងយើងបានឃើញហើយកាលពីមុន ព្រោះខ្ញុំបានដឹកនាំរាជរដ្ឋាភិបាលវាយូរហើយ បើនិយាយមកដល់ពេលឥឡូវនេះគឺ ជាង៣៤ឆ្នាំ ហើយបើនិយាយជារួម ជាកញ្ចប់តែម្ដង គឺជាមនុស្សតែម្នាក់គត់ ដែលនៅក្នុងរដ្ឋាភិបាលចាប់ផ្តើមពីថ្ងៃទី៨ ខែមករាឆ្នាំ១៩៧៩ បង្កើតរាជរដ្ឋាភិបាលដំបូង គឺមានឈ្មោះហ៊ុនសែននៅក្នុងនឹង គឺជាមនុស្សដែលម្នាក់គត់ដែលមិនដាច់រយៈ ក្នុងរយៈពេលជាង៤០ឆ្នាំ គឺពេលដែលយើងប្រលងគ្រូម្ដងម្ដង គ្រូហ្នឹងទាល់តែគាត់ទៅប្រឡងធ្លាក់គ្រប់សាលាទាំងអស់ បានគាត់មកប្រលងគ្រូ ពេលនឹងអញ្ចឹងមែន គាត់ទៅប្រលងពេទ្យ គាត់ទៅប្រលងចូលសាលានេះ គាត់ទៅប្រលងចូលសាលានោះ ដល់ធ្លាប់ចូលសាលានោះទើប គាត់មករកគ្រូ ប៉ុន្តែឥលូវខុសគ្នា ខុសគ្នាដាច់ស្រឡះ គឺទីផ្សារគ្រូគឺជាទីផ្សារត្រូវប៉ាន់ឥឡូវគ្រូរបស់យើងដោយចាប់ចូលណាត់ទី៥ កន្លងទៅខ្ញុំបាននិយាយចំទិសដៅតែម្ដងនៅពេលហ្នឹងខ្ញុំកាន់កែទម្រង់មុខងារសាធារណៈដោយផ្ទាល់ ហើយបង្កើតរំសាយចោលគណៈកម្មការកែទម្រង់មុខងារសាធារណៈ បង្កើតក្រសួងមុខងារសាធារណៈ ឲ្យធ្វើការជាមួយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ ហើយខ្ញុំក្ដាប់ទៅលើបញ្ហានិងអ្នកដែលទទួលបានគេហៅថាបៀវត្សដែលខ្ពស់ជាងគេគឺមានក្របខ័ណ្ឌ២គឺគ្រូបង្រៀននឹងពេទ្យ ចឹងទេបើអញ្ចឹងផ្ដោតការយកចិត្ដទុកដាក់ នៅប៉ុន្មានថ្ងៃទៀតទេ អ្នកលោក គ្រូអ្នកគ្រូ ត្រូវឡើងប្រាក់ខែទៀតហើយ ខ្ញុំស៊ីញ៉េ រួចហើយ ព្រោះមួយឆ្នាំយើងឡើង២ដង ឡើងពីខែមករាដល់ខែមេសាហ្នឹងគេហៅថាឡើងបៀវត្ស ដល់ខែមេសាទៅនឹងឡើងប្រាក់មុខងារ តិចទៀតឡើងទៀតហើយ៕