សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញា បត្រជូនគរុសិស្ស-និស្សិតចំនួន១៩១៨នាក់

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ជៀង​ យ៉ា​រ៉េត​៖

នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រដល់គរុសិស្ស គរុនិស្សិតនៃវិទ្យាស្ថានជាតិអប់រំ ដែលបានបញ្ចប់ការសិក្សាសរុប ១,៩១៨ នាក់ ។
ឯកឧត្តមពិត ចំណាន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងក្នុងសុន្ទរកថាស្វាគមន៍ ថា គរុសិស្ស និស្សិតដែលទទួលសញ្ញា បត្រនៅពេលនេះ រួមមាន៖ អធិការអប់រំ និស្សិតឯកទេសវិជ្ជាជីវៈ នាយកសាលាមធ្យមសិក្សាទុតិ យភូមិ, បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងអប់រំ,  គ្រូបង្រៀនកម្រិតឧត្តម(បរិញ្ញាបូក១ ) , គ្រូបង្រៀ នកម្រិតមូលដ្ឋានតាមប្រព័ន្ធពន្លឿន និងគ្រូបង្រៀ នកម្រិតមូលដ្ឋានភាសាបារាំង-ខ្មែរ សរុបចំនួន ១៩១៨នាក់ ក្នុងនោះនារី៧១៣នាក់ ដែលបានបញ្ចប់ការសិក្សាកាលពីឆ្នាំ២០១៧-២០១៨ កន្លងទៅនេះ នៅវិទ្យាស្ថានជាតិអប់រំ ។
ឯកឧត្តមរដ្ឋលេខាធិការក្រសួងអប់រំ បានបញ្ជាក់ឲ្យដឹងទៀតថា វិទ្យាស្ថានជាតិអប់រំជាគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ មានតួនាទីនិងបេសកកម្ម កសាងធនធានមនុស្សឲ្យមានប្រ សិទ្ធភាពនិងគុណភាព ក្នុងការអភិវឌ្ឍវិស័យអប់រំនិងប្រទេសជាតិ។ បេសកកម្មចម្បងនិងចំពោះ មុខរបស់វិទ្យាស្ថានជាតិអប់រំ គឺការបណ្តុះ បណ្តា លគ្រូបង្រៀននិងការអភិវឌ្ឍសមត្ថភាពមន្ត្រីគ្រប់ គ្រងអប់រំប្រកបដោយគុណភាពនិងមានក្រម សីលធម៌វិជ្ជាជីវៈច្បាស់លាស់ មានគុណធម៌ល្អប្រពៃ មានគំនិតច្នៃប្រឌិតនិងពង្រឹងគុណភាពនិងសមត្ថភាពផ្ទាល់ខ្លួនជាប្រចាំ។
ឯ.ឧ ក៏បានឲ្យដឹងដែរថា ចាប់ពីឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៩៣ វិទ្យាស្ថានជាតិអប់រំ បណ្តុះបណ្តាលគ្រូ និងមន្ត្រីអប់រំបាន ៣ម៉ឺននាក់ និងពីឆ្នាំ១៩៩៣ ដល់ឆ្នាំ២០១៨ បណ្តុះបណ្តាលគ្រូ និងមន្ត្រីអប់រំបាន ២ម៉ឺន៣៨៥នាក់ ក្នុងនោះមាននារី ៦៥១ នាក់។
ក្នុងឆ្នាំសិក្សា ២០១៨-២០១៩ នេះ វិទ្យាស្ថានជាតិអប់រំកំពុងបណ្ដុះបណ្ដាលនិស្សិតថ្នាក់បរិ ញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រងអប់រំ និងសិក្សាធិការអប់រំគ្រូបង្រៀនកម្រិតឧត្ដម គ្រូបង្រៀនកម្រិតមូលដ្ឋាន ឯកទេសភាសាបារាំង-គណិត, បារាំង-រូប, បារាំង-ជីវៈ និងគ្រូបង្រៀនកម្រិតមូលដ្ឋានតាមប្រព័ន្ធពន្លឿនសរុបទាំងអស់ចំនួន ២០៦៨ នាក់ ក្នុងនោះនារី ៨៥១ នាក់។