ក្រសួងការបរទេសរុស្ស៊ីថ្កោលទោសលោកខាងលិច សម្រាប់​តួនាទីរារាំងលើអាវុធគីមីនៅក្នុងប្រទេសស៊ីរី

AKP ភ្នំពេញ ថ្ងៃទី២៦ ខែមីនា  ឆ្នាំ២០១៩​ — ក្រសួងការបរទេសរុស្ស៊ីបាននិយាយកាលពីថ្ងៃចន្ទថា បណ្តាប្រទេសលោកខាងលិច​កំពុង​រំខានដល់ការងាររបស់អង្គការសម្រាប់ការហាមឃាត់អាវុធគីមី​ នៅក្នុងការកំណត់ថា​តើអាវុធ​គីមី​ត្រូវបានប្រើប្រាស់នៅក្នុងប្រទេសស៊ីរីឬយ៉ាងណា?។

ក្រសួងការបរទេសបានសង្កត់ធ្ងន់ថា ការសង្ខេបលទ្ធផលនៃកិច្ចប្រជុំរបស់ក្រុមប្រឹក្សា​ប្រតិបត្តិរបស់ OPCW ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី ១៥​ខែមីនា​នៅទីក្រុង​ឡាអេ​ យើងមានការសោក  ស្តាយដែលទទួលស្គាល់ថា​ ពួកអ្នកតំណាងលោកខាងលិច​ជាថ្មីម្តង​ទៀតបានសន្មត់នូវទីតាំងបំផ្លិចបំផ្លាញមួយ ទាក់ទងនឹងអ្វីដែលអាចធ្វើបាន​តាមមធ្យោបាយ​មួយឬផ្សេងទៀត ដោយបំភ្លឺពត៌មានលំអិតពីឯកសារគីមីរបស់ស៊ីរី ដែលពួកគេបានផលិតនៅ​នឹង​កន្លែងជាលើកដំបូង  ។

អ្នកការទូតរុស្ស៊ីក៏បានរំលឹកផងដែរថា ពួកអ្នកតំណាងលោកខាងលិច​បានរារាំងសំណើ​មួយដែលប្រទេសរុស្ស៊ី និងបណ្តាប្រទេសមួយចំនួន​បានណែនាំឱ្យរៀបចំសន្និសីទមួយជាមួយ​រាល់បេសកកម្មស្វែងរកការពិតរបស់ OPCW នៅក្នុងក្រុមអ្នកជំនាញស៊ីរី​ដែលចូលរួមក្នុងការ​ស៊ើបអង្កេត​នៃការប្រើប្រាស់អាវុធគីមីនៅក្នុងទីក្រុងឌូម៉ា ប្រទេសស៊ីរី កាលខែមេសា ឆ្នាំ ២០១៨។ ការស៊ើបអង្កេតនេះត្រូវបានអូសប្រហែលជិតមួយឆ្នាំហើយ។ ព្រឹត្តការណ៍នៅឌូម៉ា ​ត្រូវ​បានប្រើប្រាស់ដោយសហរដ្ឋអាមេរិក ច​ក្រភពអង់គ្លេស​និងបារាំងជាលេស សម្រាប់​ការវាយ​ប្រហារមីស៊ីលលើមូលដ្ឋានស្រាវជ្រាវស៊ីរីដោយ​រំលោភធម្មនុញ្ញអង្គការសហប្រជាជាតិ​និងច្បាប់អន្ដរជាតិទទួលស្គាល់ជាទូទៅ។

យោងតាមក្រសួងការបរទេសរុស្ស៊ី ការធ្វើសន្និសីទបែបនេះ​អាចបង្ហាញពីភាពមិនស៊ីគ្នា​យ៉ាងធ្ងន់ធ្ងរនៅក្នុងការរកឃើញប្រឆាំងស៊ីរី ដែលអាចរកឃើញនៅក្នុងរបាយការណ៍​ដោយ​បេសកកម្មស្វែងរកការពិតរបស់ OPCW នៅក្នុងប្រទេសស៊ីរីអំពីឧប្បត្តិហេតុអាវុធគីមី​ដែល​បាន​ចេញផ្សាយនៅថ្ងៃទី ០១ ខែមីនាកន្លងមកនោះ។ អ្នកឯកទេសយោធារុស្ស៊ីបាន​ធ្វើ​ទស្សនកិច្ច​នៅទីក្រុងឌូម៉ា ក្នុងរយៈពេលពីរបីថ្ងៃក្រោយមក ហើយបានសិក្សាយ៉ាងហ្មត់ចត់​នូវភ័ស្តុតាង និងការពិតទាំងអស់នៃហេតុការណ៍នេះ​ហើយវាមិនមានអ្វីពាក់ព័ន្ធនឹង​អាកាស​ចរណ៍​ស៊ីរីនោះទេ៕

( ប្រភព TASS: បកប្រែដោយលោក មាស សំអុល )