អភិបាលខេត្ត កំពង់ចាម ជំរុញ ឲ្យ មន្ត្រីសុខាភិបាល សហការជាមួយ អាជ្ញាធរមូលដ្ឋាន បញ្ចប់ សកម្មភាពការ ដើរ ចាក់ថ្នាំដោយ ខុស ច្បាប់

វិទ្យុជាតិកម្ពុជា៖ដោយ ហ៊ាង ចាន់ថា ខេត្តកំពង់ចាម ៖

អភិបាលខេត្តកំពង់ចាម បាន ជំរុញ ឲ្យ មន្ត្រីសុខាភិបាល ត្រូវសហការ ជាមួយ អាជ្ញាធរ មូលដ្ឋាន ដើម្បី ចូលរួម ទប់ស្កាត់ ដល់អ្នកដែល គ្មាន អាជ្ញាប័ណ្ណ ឬជំនាញ ច្បាស់លាស់ ដើរ ចាក់ថ្នាំប្រជាពលរដ្ឋដោយ ខុស ច្បាប់។


ក្នុង ពិធីបិទ អង្គ សន្និបាតបូកសរុបការងារសុខាភិបាល ខេត្តកំពង់ចាម លើកទី២២ ឆ្នាំ២០១៨ និងទិសដៅភារកិច្ច ឆ្នាំ២០១៩ របស់មន្ទីរសុខាភិបាល ខេត្តកំពង់ចាម កាលពីរសៀល ថ្ងៃ ទី ២៥ ខែមីនា ឆ្នាំ ២០១៩ នៅ សាលប្រជុំ មន្ទីរ សុខាភិបាលខេត្ត ឯកឧត្ដម គួច ចំរើន អភិបាលខេត្ត កំពង់ចាម បាន លើក ឡើង ថា ចាប់ ពី ពេល នេះ ទៅ មន្ត្រី សុខាភិបាល ត្រូវ សហការ ជាមួយ នឹងអាជ្ញាធរ មូលដ្ឋាន ដើម្បី ធ្វើ ការ ផ្សព្វផ្សាយ អំពី ផល ប៉ះពាល់ ចំពោះ ការ ទទួល សេវា ចាក់ថ្នាំ ដោយ ខុស ច្បាប់ គឺ សូម ឲ្យ ក្រុម គ្រូពេទ្យ នៅ តាម ភូមិ នានា ដែល បើក អាជីវកម្ម ដោយ គ្មាន ច្បាប់ ទម្លាប់ ឬ ជំនាញ ច្បាស់លាស់ នោះ គឺត្រូវ បញ្ឈប់ សកម្មភាព ជា បន្ទាន់ ។


ឯកឧត្ដម អភិបាលខេត្ត បាន សង្កត់ ធ្ងន់ថា ចាប់ ពី ថ្ងៃ ទី ១ ខែ មិថុនា ឆ្នាំ ២០១៩ នេះ ទៅ គឺ សូម ឲ្យ គណៈ បញ្ជាការ ឯកភាព ក្រុង-ស្រុក ត្រូវ អនុវត្តន៍ វិធានការ ទប់ស្កាត់ ជាមួយ នឹង ការ ដើរ ចាក់ថ្នាំ ដោយ ខុសច្បាប់ ដោយ ជំហាន ដំបូង ត្រូវ អនុវត្តន៍ វិធានការ រដ្ឋបាល គឺ ត្រូវ ធ្វើការ អប់រំ ណែនាំ ប៉ុន្តែ បើ ក្រុម គ្រូពេទ្យ គ្មាន អាជ្ញាប័ណ្ណ ទាំង នោះ មិន ព្រម បញ្ឈប់ សកម្មភាព របស់ ខ្លួន ទេនោះ គឺ ត្រូវ អនុវត្តន៍ វិធានការតាម ផ្លូវ ច្បាប់ តែ ម្តង ពោល គឺ មិន អនុញ្ញាត ឲ្យ មាន ការ ដើរ ចាក់ថ្នាំ ដោយ ខុសច្បាប់ តទៅ ទៀត ទេ ដែល វា អាច ប៉ះពាល់ ដល់ អាយុ ជីវិត បងប្អូន ប្រជាពលរដ្ឋ ទៀត ផង ។ ជាមួយ គ្នា នោះ ឯកឧត្ដម អភិបាល ខេត្ត ក៏ បាន ផ្ដល់ប័ណ្ណសរសើរ លើកទឹកចិត្ត ដល់មន្ត្រី និង គ្រូពេទ្យ ដើម្បីរួមគ្នា លប់បំបាត់ការបំរើសេវា សាធារណ : ដោយរើសអើង ចំពោះ ប្រជាពលរដ្ឋ ក្រីក្រ ដែល ប្រើប័ណ្ណ មូលិធិសមធម៏ ទូទាំងខេត្ត កំពង់ចាម ផង ដែរ ។
លោក វេជ្ជបណ្ឌិត គឹម សួរ ភីរុណ ប្រធាន មន្ទីរ សុខាភិបាល ខេត្ត កំពង់ចាម បាន ឲ្យដឹងថា បច្ចុប្បន្ន នេះ មន្ត្រី សុខាភិបាល ដែលកំពុង បម្រើ ការងារ ទូទាំង ខេត្ត កំពង់ចាម មាន ចំនួន សរុប ១,០៧៧នាក់ ក្នុង នោះ ស្រុក ប្រតិបត្តិ មាន ចំនួន០ ៩ មន្ទីរ ពេទ្យ ខេត្តមាន ០១ (កំរិត ៣) មន្ទីរ ពេទ្យ បង្អែក ថ្នាក់ ស្រុកកំរិត ២ មានចំនួន ០៤មន្ទីរ ពេទ្យ បង្អែក ថ្នាក់ ស្រុកកំរិត ១ មាន ចំនួន ០៤ មណ្ឌល សុខភាព មានចំនួន សរុប ៨៩កន្លែង ចំពោះ ការ ប្រើប្រាស់ សេវា សុខាភិបាល ក្នុង ឆ្នាំ ២០១៨ បាន ពីគ្រោះ ជម្ងឺ របស់ ប្រជាពលរដ្ឋ ទាំង ២ ភេទ និង គ្រប់ វ័យ ទូទាំង ខេត្ត មាន ចំនួន សរុប ៧៤០.០៧៨ ករណី ក្នុង នោះ ជម្ងឺ ចូល សម្រាក ព្យាបាល នៅ តាម មូលដ្ឋាន សុខាភិបាល សាធារណៈ ទូទាំង ខេត្ត មាន ចំនួន សរុប ៤៨.៩៥៤ ករណី ពិនិត្យ ពីគ្រោះ និង វះកាត់ ភ្នែក ដោយ ក្រុម គ្រូពេទ្យ ស្ម័គ្រចិត្ត របស់ សាធារណរដ្ឋ ប្រជាមានិត ចិន ចំនួន ៣លើក សរុប ១៣៣៩នាក់ ៕