អតីតអនុរដ្ឋមន្រ្តីអាល្លឺម៉ង់ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងជួបប្រជុំជាមួយមន្រ្តីជាន់ខ្ពស់

AKP ភ្នំពេញ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ — តាមទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់កូរ៉េខាងជើង(KCNA)បាននិយាយថា អតីតរដ្ឋមន្រ្តីការបរទេស ​អាល្លឺម៉ង់លោក Sigmar Gabriel បានធ្វើទស្សនកិច្ចនៅទីក្រុងព្យុងយ៉ាង ​និងបាន​ធ្វើកិច្ចពិភាក្សាជាមួយមន្រ្តីជាន់ខ្ពស់កូរ៉េខាងជើង។ KCNA បាននិយាយថា លោក Gabriel ដែលធ្លាប់ដឹកនាំគណបក្សសង្គមប្រជាធិ- បតេយ្យ បានមកដល់ក្រុងព្យុងយ៉ាងកាលពីថ្ងៃចន្ទ ​នឹងបានជួបប្រជុំជាមួយលោក Ri Su-yong ប្រធានគណៈកម្មាធិការកិច្ចការបរទេស​នៃសភា​ជាន់​ខ្ពស់ប្រជាជន​។

KCNA បាននិយាយទៀតថា​ ក្នុងអំឡុងពេលនៃកិច្ចប្រជុំលោក Gabriel បានបង្ហាញវត្តមានជូនមេដឹកនាំកូរ៉េខាងជើង លោក គីម ជុង-អ៊ុន ទៅឱ្យលោក Ri ដោយមិនបានបញ្ជាក់ លម្អិតពីការពិភាក្សារបស់ពួកគេ។ ការប្រកាសពីដំណើរទស្សនកិច្ចដែលបានគ្រោងទុកកាល ពីដើមខែនេះ លោក កាប៊ែលលី បាននិយាយនៅលើបណ្តាញសង្គម Twitter ថា លោកចង់ទទួលបានការចាប់អារម្មណ៍ពីកូរ៉េខាងជើងខ្លួនឯង ដោយលើកឡើងពីការចរចានុយក្លេអ៊ែរ កំពុងបន្តរវាងក្រុងវ៉ាស៊ីនតោន និងក្រុងព្យុងយ៉ាង។

ដោយឡែកវិទ្យុអាស៊ីសេរីបានរាយការណ៍ កាលពីថ្ងៃអង្គារថា សមាជិកសភាអាល្លឺម៉ង់ ដោយរួមទាំងលោកស្រី Katharina Landgraf កំពុងជំរុញឱ្យធ្វើទស្សនកិច្ចនៅប្រទេសកូរ៉េខាង​ជើងរយៈពេលមួយសប្តាហ៍ ដែលចាប់​ផ្តើមនៅ​ចុងខែឧសភាខាងមុខនេះ​។ KCNA បាន​និយាយ​បន្ថែមថា លោកស្រី Landgraf គឺជាសមាជិកនៃក្រុមមិត្តភាពសភាអាឡឺម៉ង់ – កូរ៉េ៕

( ប្រភព យន់ហាប់:បកប្រែដោយលោក មាស សំអុល )