អ.ស.ប ផ្តល់ការលើកលែងការដាក់ទណ្ឌកម្មសម្រាប់ផ្នែកជំនួយមនុស្សធម៌ ដល់ប្រទេសកូរ៉េខាងជើង

AKP ភ្នំពេញ ថ្ងៃទី២៥ ខែមីនា  ឆ្នាំ២០១៩ ​– តាមគេហទំព័រ អ.ស.ប ​បានឱ្យដឹងថា ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប ​បានផ្តល់ការលើកលែង​ការដាក់ទណ្ឌកម្មមួយ ដើម្បីអនុញ្ញាតដល់គម្រោងមនុស្សធម៌ដ៏សំខាន់មួយ​ក្នុងការធ្វើឱ្យ​ប្រសើរ​ឡើង​នូវសុខភាព និងអាហារបំប៉ន​របស់កុមារ​នៅក្នុងប្រទេសកូរ៉េខាងជើង។

ការលើកលែងនេះដែលបានផ្តល់កាលពីថ្ងៃទី១៤ ខែមីនា បានត្រួសត្រាយផ្លូវ​សម្រាប់​អង្គការជំនួយមួយនេះមានដូចជា គណៈកម្មាធិការកណ្តាល Mennonite ដើម្បីនាំយកសម្ភារៈ​របស់​ពួក​គេ ​សម្ភារៈ អនាម័យកុមារ និង​ឧបករណ៍វះកាត់ចូលទៅកាន់ប្រទេសកូរ៉ខាងជើង។

អត្ថបទនេះបាននិយាយថា ការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនង​ខាងជើង-ខាងត្បូង ​គឺមិនមានន័យថា ត្រូវបានអនុម័តដោយនរណាម្នាក់នោះទេ​ ដែលនឹងត្រូវជំនួយពីនរណានោះ​ក៏ទេដែរ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ​ការរិះគន់ដោយផ្ទាល់ទៅលើប្រព័ន្ធផ្សព្វផ្សាយ​របស់​កូរ៉េខាងជើង​ ពី អាម៉េរិក ក៏អាម៉េរិកនៅមិនស្ងៀមដែរ។​

ទំនាក់ទំនង​រវាងកូរ៉េខាងត្បូង និងខាងជើង​បានរីកចម្រើនយ៉ាងខ្លាំងកាលពីឆ្នាំមុន​ ដោយ​សារប្រធានាធិបតីកូរ៉ែខាងត្បូងលោក មូន ចេ-អ៊ិន​ និងលោក គីម ​ក្នុងកិច្ចប្រជុំកំពូលចំនួនបី​លើក​ ប៉ុន្តែដំណើរការនៃការផ្សះផ្សាបានឈានដល់កម្រិត​ទាល់ច្រក​ខណៈដែលកិច្ចចរចា​ការធ្វើមិនឱ្យមាននុយក្លេអ៊ែរ​រវាងកូរ៉េខាងជើង និងអាម៉េរិក​មានដំណើររីកចម្រើនតិចតូច​៕

( ប្រភព យន់ហាប់: បកប្រែដោយលោក មាស សំអុល )