កូរ៉េខាងជើងថ្កោលទោសទីក្រុងសេអ៊ូល​អំពីដំណើរការ នៅក្នុងការអនុវត្តកិច្ចព្រមព្រៀងអន្តរកូរ៉េ

AKP ភ្នំពេញ ថ្ងៃទី២៥ ខែមីនា  ឆ្នាំ២០១៩ — នៅថ្ងៃចន្ទនេះ បណ្តាញឃោនាកូរ៉េខាងជើង​បានរិះគន់កូរ៉េខាងត្បូង​ ចំពោះជំហរបស់​ខ្លួន​​ក្នុងការជំរុញ​ឱ្យកិច្ចសហប្រតិ​បត្តិការឆ្លងកាត់ព្រំដែនតែស្ថិតនៅក្នុងក្របខណ្ឌ​នៃការដាក់​ទណ្ឌកម្ម​ដែលបានដាក់លើប្រទេសកុម្មុយនីស្តមួយនេះ។​

ទីក្រុងព្យុងយ៉ាង បានបង្កើនការអំពាវនាវ​ឱ្យមានកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច​ពេញ​លេញ​ជាមួយ​ជាមួយកូរ៉េខាងត្បូង​ ខណៈដែលគម្រោងរួមគ្នារបស់ពួកគេ​បានរាំងស្ទះ​បន្ទាប់ពី​ការបរាជ័យនៃកិច្ចប្រជុំកំពូលលើកទី២​រវាងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុង-អ៊ុន និង​ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ​ នៅទីក្រុងហាណូយកាលពីខែកន្លងទៅ។

នៅក្នុងការសម្តែងនូវភាពមិនសប្បាយចិត្តមួយ​ កូរ៉េខាងជើងបានបុគ្គលិក​របស់ខ្លួនពី​ការិយាល័យទំនាក់ទំនងអន្តរកូរ៉េ​នៅក្នុងទីក្រុង​Kaesong ជាប់ព្រំដែនរបស់ប្រទេសកាលពី​ថ្ងៃសុក្រ​ បើទោះបីជា​វាបានបញ្ឈប់ការបិទការិយាល័យរយៈពេលខ្លីក៏ដោយឬការបណ្តេញ​បុគ្គលិក​កូរ៉េខាងត្បូងក៏ដោយ​។​

ដោយសំដៅទៅដល់ផែនការគោយនយោបាយ​របស់ទីក្រុងសេអ៊ូល ​ក្នុងការជំរុញ​គម្រោង​ឆ្លងកាត់     ព្រំដែន​ក្នុងក្របខណ្ឌនៃការដាក់ទណ្ឌកម្ម​អន្តរជាតិនោះ  Uriminzokkiri ជា​បណ្តាញផ្សព្វផ្សាយមួយក្នុងចំណោមបណ្តាញផ្សព្វផ្សាយ​មួយចំនួនទៀត​របស់កូរ៉េខាងជើង​បាននិយាយនៅក្នុងការអត្ថាធិប្បាថា វាគឺជាការកត់សម្គាល់គួឱ្យអាម៉ាស់​មួយ ដែលខ្វះការ​គោរពខ្លួនឯង។

អ្នកអត្ថាធិប្បាយនេះបាននិយាយថា ការនិយាយពីគម្រោងកិច្ចសហប្រតិបត្តិការ​ក្រោម​ក្របខណ្ឌនៃការដាក់ទណ្ឌកម្ម​ គឺជាទង្វើមួយដែលមិនយកចិត្តទុកដាក់​ពីកាតព្វកិច្ច និងការ​គោ​រព​ក្នុងឋានៈជាភាគីដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង​កូរ៉េខាងជើង-ខាងត្បូង​នោះ។

Meari ជាគេហទំព័រឃោសនាមួយទៀត បានសរសេរអត្ថបទស្រដៀងគ្នានេះដែរ​ដោយនិយាយថា  កូរ៉េទាំងពីរមិនអនុញ្ញាតឱ្យមានការជ្រៀតជ្រែកពីបរទេស​ ក្នុងការកសាង​សន្តិភាពនៅលើឧបទ្វីកូរ៉េនោះទេ៕

( ប្រភព យន់ហាប់: បកប្រែដោយលោក មាស សំអុល )