ទីក្រុងប៉េកាំងជំរុញឱ្យមានកិច្ចអភិវឌ្ឍន៍សេវាកម្មផ្នែកច្បាប់ ដែលទាក់ទងនឹងបរទេស

AKP ភ្នំពេញ ថ្ងៃទី២៥ ខែមីនា  ឆ្នាំ២០១៩ — តាមសមាគមមេធាវីទីក្រុងប៉េកាំង​បានឱ្យដឹងថា ​កិច្ចខិតខំប្រឹងប្រែង​បន្ថែមទៀត​ត្រូវ​បាន​គេរំពឹងថា​នឹងត្រូវបានធ្វើឡើងដើម្បីជំរុញកិច្ចអភិវឌ្ឍន៍​ ដែលជាប់ទាក់ទងនឹង​ការអភិវឌ្ឍ​សេវាកម្មផ្នែកច្បាប់បរទេស​នៅទីក្រុងប៉េកាំង។​

សមាគមនេះបាននិយាយថា ខ្លួននឹងជួយបង្កើនប្រព័ន្ធបណ្តុះបណ្តាល​ដែលមាន​បំណង​ដើម្បីបង្ហាញពី​ទេបកោលសល្យបន្ថែមទៀតដល់សេវាកម្មផ្នែកច្បាប់ ​ដែលជាប់ទាក់ទង​នឹងបរទេស  ក្នុងការឆ្លើយតបទៅនឹងរបាយការណ៍ស្ទង់មតិនាពេលថ្មីៗនេះ ដែលបានបង្ហាញ​ពី​ភាពខ្វះខាត​មួយចំនួន​នៅក្នុងសេវាកម្មបែបនេះ ដែលបានផ្តល់ជួន​នៅក្នុងរដ្ឋធានីនេះ។

របាយការណ៍នេះ ដែលបានចេញផ្សាយដោយ​សមាគមមេធាវីចិន​កាលពីថ្ងៃពុធ​ គឺបានផ្អែកលើការស្ទង់មតិមួយ​ដែលបានគ្របដណ្តប់លើក្រុមហ៊ុន​ផ្នែកច្បាប់កំពូលៗប្រមាណជាង៩០០របស់ទីក្រុងប៉េកាំង​។

វាបានបង្ហាញថា​ មេធាវីជាច្រើនមិនមានចំណេះដឹងគ្រប់គ្រាន់​ពីច្បាប់បរទេស ឬមាន​ការ​លំបាកក្នុងការដោះស្រាយ​បញ្ហាច្បាប់ឱ្យបានរលូន​នៅក្នុងភាសាបរទេស បើទោះបី​ភាគ​ច្រើន​នៃអ្នកដែលបានស្ទង់មតិទាំងនោះ​អាចនិយាយភាសាអង់គ្លេសក៏ដោយ។​

របាយការណ៍នេះបាននិយាយថា ដោយសារមានកង្វះខាតនូវចំណេះដឹងមូលដ្ឋាអំពី​ឧស្សាហកម្ម  ផ្សេងៗ​គ្នា ដោយការខិតខំរបស់មេធាវីភាគច្រើន​​ក្នុងការផ្តល់នូវសំណើមាន​សារប្រយោជន៍​ដើម្បីជួយអតិថីជនរបស់ខ្លួន​ក្នុងការគ្រប់គ្រងហានិភ័យ​ឬបញ្ហាផ្សេងៗទៀត​។​

សមាគមមេធាវីទីក្រុងប៉េកាំងបាននិយាយទៀតថា ខ្លួនរំពឹងថា សេវាកម្មផ្នែកច្បាប់ដែល​ទាក់នឹង​បរទេសនឹងកើនឡើង​ ហើយអាចនឹងធ្វើការស្ទង់មតិ​ដើម្បីស្វែងយល់ពីតម្រូវការ​របស់សហគ្រាស ចិន​ដែលកំពុងប្រតិបត្តិការនៅក្រៅប្រទេសលើសេវាកម្ម​ស្របច្បាប់នេះ៕

( ប្រភព ស៊ីនហួ: បកប្រែដោយលោក មាស សំអុល )