ស្លាប់១៦នាក់និងរបួស៤៨នាក់ក្នុងការផ្ទុះឃ្លំាងអីវ៉ាន់នៅមីយ៉ាន់ម៉ាខាងកើត

AKP ភ្នំពេញ ថ្ងៃទី២៥ ខែមីនា  ឆ្នាំ២០១៩​​ — លោក នី រ៉ាង ( Nyi  Rang ) នាយទាហានទំនាក់ទំនងខាងក្រៅនៃកងយោធាសហរដ្ឋវ៉ា  ( UWSA ) នៅ Lashio បាននិយាយពីថ្ងៃអាទិត្យថា មនុស្សយ៉ាងហោចណាស់១៦នាក់ស្លាប់ និង៤៨នាក់ទៀតរបួស ក្នុងការផ្ទុះឃ្លាំងអ៊ីវ៉ាន់មួយនៅក្នុងរដ្ឋសានប្រទេសមីយ៉ាន់ម៉ាភាគខាងកើត ។

ការផ្ទុះនេះ បានកើតឡើងនៅក្នុងទីប្រជុំជន Mongmao ក្នុងផ្នែកស្វ័យគ្រប់គ្រងវ៉ាឬ «តំបន់ពិសេស២ » របស់រដ្ឋសាននៅប្រហែលម៉ោង៥ល្ងាចម៉ោងក្នុងស្រុកថ្ងៃសៅរ៍ ។

លោក​ នី រ៉ាង បានប្រាប់ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួថា យើងមានការលំបាកខ្លះក្នុងការផ្តល់សេវាពេទ្យទៅឱ្យមនុស្សដែលរងបួសច្រើនបែបនេះ ។ ដូច្នេះយើងបានបញ្ជាពួកគេទៅកាន់មន្ទីរពេទ្យប្រទេសចិនដែលនៅជិតខាងសម្រាប់ការព្យាបាលខាងវេជ្ជសាស្ត្រ ។

ការផ្ទុះបានធ្វើឱ្យរញ្ជួយឃ្លាំងនេះជាកន្លែង ដែលសម្ភារសំណង់ដែលរួមមានបំពង់ឧស្ម័ន និងគ្រឿង ផ្ទុះជាដើមត្រូវបានគេរក្សាទុកនៅទីនោះ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )