ការបោះឆ្នោតទូទៅនៅប្រទេសថៃ បញ្ចប់, រង់ចាំលទ្ធផល

AKP ភ្នំពេញ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩  — ការបោះឆ្នោតទូទៅនៅប្រទេសថៃ ដែលក្នុងការបោះឆ្នោតនេះអ្នកមានសិទ្ធិបោះឆ្នោតនឹងធ្វើការបោះឆ្នោតជ្រើសរើសសមាជិកតំណាង ៥០០នាក់នោះបានបញ្ចប់នៅម៉ោង៥ល្ងាច ម៉ោងក្នុងស្រុកថ្ងៃអាទិត្យ ។

វាជាការបោះឆ្នោតទូទៅលើកដំបូងដែលបានធ្វើឡើងចាប់តាំងពីរដ្ឋប្រហារឆ្នាំ ២០១៤ ដែលបន្ទាប់ពីរដ្ឋប្រហារនេះ ក្រុមប្រឹក្សាជាតិសម្រាប់សន្តិភាព និងរបៀបរៀបរយ( NCPO  ) ដែលកំពុងកាន់អំណាចបានឡើងកាន់អំណាចដោយមានលោក ប្រាយុទ្ធ ចាន់ អូ ចា ( Prayut Chan -0-Cha )   ធ្វើជានាយករដ្ឋមន្ត្រីរបស់ខ្លួន ។

កន្លែងបោះឆ្នោតជាច្រើនបានបង្ហាញឱ្យឃើញថា គណបក្សប្រឆាំងនឹងឈ្នះកៅអីភាគច្រើន នៅក្នុងសភាជាន់ទាប ។

កន្លែងបោះឆ្នោតសួនតុសិត បានបង្ហាញឱ្យឃើញថា គណបក្សភឺថៃនឹងឈ្នះបាន១៧៣អាសនៈ របស់សភាជាន់ទាបបន្ទាប់មក ៩៦ អាសនៈរបស់គណបក្សប៉ាឡាង ប្រាចារ៉ាតស្និទ្ធ NCPO  ។

កន្លែងបោះឆ្នោតនេះក៏បានបង្ហាញឱ្យឃើញផងដែរថា គណបក្សប្រជាធិបតេយ្យនឹងទទួលបាន៨៨ អាសនៈបន្ទាប់មកគណបក្ស  Future Forwaed ទទួលបាន ៤៩ អាសនៈ ។

តែយ៉ាងណាក៏ដោយកន្លែងបោះឆ្នោតនៅបាងកក បានផ្សាយសេចក្តីរាយការណ៍មួយ ដែលបង្ហាញឱ្យឃើញថា គណបក្សស្និទ្ធ NCPO ទទួលបានលេខមួយប៉ុន្តែគណបក្សប្រឆាំងដែលរួមបញ្ចូលគ្នានៅតែស្ថិតនៅពីលើគណបក្សស្និទ្ធ NCP នៅឡើយ ។

កន្លែងបោះឆ្នោតនៅបាងកកបានបង្ហាញឱ្យឃើញថា គណបក្សប៉ាឡាង ប៉ាឡាងប្រាចារ៉ាត នឹងទទួលបាន ២៥,៩ ភាគរយនៃសំឡេងឆ្នោតទាំងអស់បន្ទាប់មកគណបក្សភឺថៃ ទទួលបាន ២៥,៦ភាគរយ , គណបក្ស Future Forwaed បាន ២០,៥ភាគរយ និងគណបក្សប្រជាធិបតេយ្យបាន ១៥,១ភាគរយ ។

គណៈកម្មការបោះឆ្នោតនឹងផ្សាយនូវលទ្ធផលមិនផ្លូវការ ៩៥ ភាគរយនៃការបោះឆ្នោតនេះនៅយប់ថ្ងៃអាទិត្យនេះ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិនមឿន )