សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញា បត្រដល់និស្សិតសាកលវិទ្យាល័យភ្នំពេញអន្តរ ជាតិ ១.២៤៥នាក់

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ជៀង​ យ៉ា​រ៉េត​ ៖


នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) ចំនួន១,២៤៥នាក់ ក្នុងនោះមាននារី ៥៧២នាក់ នៅវិទ្យាស្ថានជាតិអប់រំ ។


លោកស្រី ទេព កូលាប សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ បានឲ្យដឹងថា និស្សិតដែលទទួលសញ្ញាបត្រនេះ មាននិស្សិតបញ្ចប់ការសិក្សាកម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់។ ក្នុងចំណោមនិស្សិតទទួលសញ្ញាបត្រនេះ មាននិស្សិតអាហារូបករណ៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតចំនួន ៦៦នាក់ (នារី ២៨នាក់) និងនិស្សិតពិការកាយសម្បទាចំនួន ៣នាក់ (នារី ១នាក់)។
លោកស្រីសាកលវិទ្យាធិការ បានឲ្យដឹងផងដែរថា និស្សិតជ័យលាភី ត្រូវទទួសញ្ញាបត្រនាពេល នេះ អ្នកមានការងារធ្វើស្មើនឹង ៨០,៨០ភាគរយ ក្នុងនោះកម្រិតបរិញ្ញាបត្ររង ស្មើនឹង ៧៨ភាគ រយ កម្រិតបរិញ្ញាបត្រ ស្មើនឹង ៨១ភាគរយ និងកម្រិតបរិញ្ញាបត្រជាន់ខ្ពស់ស្មើនឹង ១០០ភាគរយ ដែលបានកំពុងបម្រើការងារនៅតាមក្រសួង ស្ថា ប័នរដ្ឋ ធនាគារ ភ្នាក់ងារទេសចរណ៍ ក្រុមហ៊ុនឯក ជន អង្គការជាតិ អន្តរជាតិ អាជីវកម្មផ្ទាល់ខ្លួន និងកំពុងបន្តការសិក្សា។
លោកស្រី ទេព កូលាប បានឲ្យដឹងថា សា កលវិទ្យាល័យភ្នំពេញអន្តរជាតិ បានអនុវត្តន៍នូវកម្មវិធីបណ្តុះបណ្តាលដោយផ្តោតទៅលើគុណ ភាពជាចម្បង ស្របនឹងចក្ចុវិស័យរបស់ខ្លួនជា «សាកលវិទ្យាល័យអនុលោមតាមស្តង់ដារជាតិ តំបន់ (អាស៊ាន) និងអន្តរជាតិ»។លោកស្រីសាកវិទ្យាធិការបន្តថា ដើម្បីសម្រេចបានគុណភាពនៃការបណ្តុះបណ្តាលទាំងចំណេះសម្បទា បំណិនសម្បទា និងចរិយាសម្បទានោះ សាកលវិទ្យា ល័យ បាននឹងកំពុងយកចិត្តទុកដាក់ខ្ពស់រៀបចំកម្មវិធី បរិស្ថាន និងរូបវ័ន្តក្នុងគោលបំណងគាំទ្រដល់ការរៀន និងបង្រៀនឱ្យកាន់តែប្រសើរជាបន្ត បន្ទាប់។
បើតាមលោកស្រី ទេព កូលាប សាកលវិទ្យាធិការ បានឲ្យដឹងថា ក្នុងឆ្នាំសិក្សា២០១៨ -២០ ១៩ សិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតកំពុងសិក្សាប្រមាណ ៣,៩៧២នាក់ ក្នុងនោះនារី ២,១១២ នាក់ ។ ដោយឡែកគិតចាប់ពីឆ្នាំសិក្សា២០០២- ២០០៣ ដល់ឆ្នាំសិក្សា២០១៧-២០១៨កន្លងមកនេះនិស្សិតបញ្ចប់ការសិក្សាសរុបចំនួន ១០,០១៥ នាក់ ក្នុងនោះនារី ៣,៤៧៧នាក់។