អភិបាល ខេត្ត កំពង់ ចាម ជំរុញ ឱ្យ អាជ្ញាធរ និ ងសមត្ថ កិច្ច ប្រឹងប្រែងដោះ ស្រាយ កង្វល់ ប្រជាពលរដ្ឋ នៅតាម មូល ដ្ឋាន

វិទ្យុជាតិកម្ពុជា៖ដោយ ហ៊ាង ចាន់ថា ខេត្តកំពង់ចាម៖


អភិបាល ខេត្តកំពង់ ចាម បានក្រើន រំលឹក និង ជំរុញ ឱ្យអាជ្ញាធរនៅតាមមូលដ្ឋាន ព្រមទាំង សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ខិតខំប្រឹងប្រែង ដោះស្រាយរាល់កង្វល់ របស់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋានរបស់ខ្លួន ឱ្យ បានឆាប់ រហ័ស និង មាន ប្រសិទ្ធ ភា ព។
ថ្លែង ក្នុង ពិធី សំណេះ សំណាល និង ឆ្លង សមិទ្ធិផល នានា ក្នុង វត្តបទុមរតន :ដីដុះ( ហៅវត្ត ដីដុះ) ស្ថិត សង្កាត់ វាល វង់ ក្រុងកំ ពង់ ចាម ខេត្ត កំពង់ចាម នា ព្រឹកថ្ងៃទី ២២ ខែ មីនា ឆ្នាំ២ ០១៩ ឯកឧត្តម គួច ចំរើន អភិបាល ខេត្ត កំពង់ ចាម បាន បញ្ជាក់ ថា ក្រោមកា រដឹក នាំ របស់ សម្តេចអគ្គមហាសេនាបតីតេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បាន ធ្វើអោយ កម្ពុជា រក្សាបាន នូវ សុខសន្តិភាព វិបុល ភាព និង វឌ្ឍនភាព គ្រប់ វិស័យ ក្នុង នោះ វិស័យ ពុទ្ធចក្រ បាន ដើរ តួនាទី យ៉ាង សំខាន់ ក្នុងការ បម្រើ ឱ្យសាធារណជន និង ជា ឃ្លាំងប ណ្តុះគំនិត អប់រំសីលធម៌សង្គម ដល់ ស្រទាប់ មហាជន ជាពិសេស យុវជន ដ៏មានប្រសិទ្ធភាព ។


ឯក ឧត្ដម បាន ជំរុញ ដល់ កងកម្លាំង សមត្ថកិច្ច បន្ត ខិតខំជួយដោះ ស្រាយរាល់ ទុក្ខ លំបាក គ្រោះរាំងស្ងួត និង គ្រោះអគ្គិភ័យ នានា ព្រមទាំង ព្យាយាម ផ្សព្វផ្សាយ ពីផលលំបាល នៃ គ្រោះអគ្គិភ័យឆាប ឆេះ ផ្ទះសម្បែង និង ការ ត្រៀមប ង្ការ ត្រៀមល ក្ខណៈគ្រប់ បែបយ៉ា ងដើម្បី អន្តរាគមន៍ ជួយប្រជា ពលរដ្ឋ គ្រប់ទីកន្លែង និង គ្រប់ ពេល វេលា ក្នុងដែនសមត្ថកិច្ច រប ស់ខ្លួន ។


ឯកឧ ត្ដម ក៏ បានអំពាវនាវ អោយ ប្រជាពល រដ្ឋ បន្ត យក ចិត្ត ទុកដា ក់ ខ្ពស់ លើបញ្ហា គ្រោះរាំ ងស្ងួត នា ពេលខាង មុខ នេះ ជាពិសេស ចេះរក្សា ប្រភពទឹក ហើយ អាជ្ញាធរខេត្ត បាន បន្ត ខិត ខំជួស ជុល និង ស្តារ ឡើងវិញ នូវ អណ្តូង ស្រះ ទឹក ដើម្បី បំពេញតម្រូវ ជូន ប្រជាពល រដ្ឋ ។


ឯក ឧត្តម បន្តថា ប្រជាពល រដ្ឋ ទាំង អស់ ត្រូវ ចូល រួមសហការ ជា មួយអាជ្ញាធរ និ ងសមត្ថកិច្ច ជំនាញ នៅក្នុ ងកា រអនុវត្តវិធានការបង្ការ ទ ប់ស្កាត់ ធ្វើ យ៉ាង ណា កុំឲ្យមាន ករណី គ្រោះអគ្គិភ័យ កើតឡើង ហើយ ជា ពិសេស ត្រូវ បង្កើ នកា រប្រុងប្រយ័ត្នគ្រប់ពេល ដូច ជា៖ ករណី ភ្លើង ចង្រ្កាន ចង្កៀង ទៀនធូប ការ ដុត ភ្នក់ សំរាម កម្ទេច បារី ចរន្ត អគ្គិសនី ផ្ទាំង សូឡា ហ្គាស ឧស័្មន និង រាល់វត្ថុផ្សេងៗទៀ ត ដែលងាយបង្កការ ឆាប ឆេះ និង ងាយ ផ្ទុះឆេះ ជា ដើម ៕