កំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមេសជ្រៃ ឃាត់ខ្លួនជនសង្ស័យចំនួន03នាក់ក្នុងករណី រក្សាទុក ជួញដូរ និងប្រើប្រាស់ នូវសារធាតុញៀន

វិទ្យុជាតិកម្ពុជា៖ដោយ ហ៊ាង ចាន់ថា ខេត្តកំពង់ចាម៖

មន្ត្រីជំនាញស្រុកស្ទឹងត្រង់ សហការជាមួយកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមេសជ្រៃ ធ្វើការល្បាតត្រួតពិនិត្យអាវុធជាតិផ្ទុះ នៅចំណុចភូមិអូរលើ ឃុំមេសរជ្រៃ ស្រុកស្ទឹងត្រង់ បង្ក្រាបករណី រក្សាទុក ជួញដូរ និងប្រើប្រាស់ នូវសារធាតុញៀន ០១ករណី ដោយឃាត់ខ្លួនជនសង្ស័យចំនួន03នាក់។


ការឃាត់ខ្លួនជនសង្ស័យចំនួន03នាក់ក្នុងករណី រក្សាទុក ជួញដូរ និងប្រើប្រាស់ នូវសារធាតុញៀននៅវេលាម៉ោង 21និង40នាទី ថ្ងៃទី21.ខែមីនាឆ្នាំ.2019 មានឈ្មោះដូចខាងក្រោម៖
1-ឈ្មោះ សៀក ម៉ាន់សូត្រ ភេទប្រុសអាយុ27ឆ្នាំ ជនជាតិខ្មែរឥស្លាម មានទីលំនៅភូមិអូរបេង ឃំុមេសជ្រៃ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
2-ឈ្មោះ សានី ម៉ាហៀត ភេទប្រុសអាយុ19ឆ្មាំ ជនជាតិខ្មែរឥស្លាម មានទីលំនៅភូមិអូរបេង ឃុំមេសជ្រៃ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
3-ឈ្មោះ ឡេង វីឡា ភេទប្រុស អាយុ32ឆ្នាំជាតិខ្មែរ មានទីលំនៅភូមិអូរបេង ឃុំមេសរជ្រៃ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
មន្ត្រីបានអោយដឹងថាក្រោយពីធ្វើតេស្តទឹកម៉ូតរួចមកជាលទ្ធផលគឺអ្នកទាំង03នាក់ ពិតជាបានប្រើប្រាស់សារធាតុញៀន ពិតប្រាកដមែន។
សមត្ថកិច្ច​បាន-រឹបអូសវត្ថុតាងរួមមាន: ម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀនចំនួន 01កញ្ចប់ ម៉ូតូ02គ្រឿង ទូរស័ព្ទចំនួន01គ្រឿង និងសម្ភារ:វេចខ្ចប់មួយចំនួន។
ឥឡូវ មន្ត្រីជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធីច្បាប់ ៕