ប្រមុខរាជរដ្ឋាភិបាលកម្ពុជាប្រកាសជំហរស្វាគមន៍រាល់ក្រុមហ៊ុនទំាងអស់ដែលចង់មកវិនិយោគនៅកម្ពុជា

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ជៀង​ យ៉ា​រ៉េត​ និង​លោក​ អ៊ូ​ កាណែល​៖

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាប្រកាសជំហរស្វាគមន៍រាល់ក្រុមហ៊ុនទំាងអស់ដែលចង់មកវិនិយោគនៅកម្ពុជា ហើយកម្ពុជាមិនប្រកាន់ជាតិសាសន៍ ជំហរនយោបាយណាឡើយ ប៉ុន្តែត្រូវគោរព អធិបតេយ្យភាព និងឯករាជ្យភាពរបស់កម្ពុជា។

  ថ្លែងក្នុងពិធីបើកការដ្ឋានសាងសងឮផ្លូវល្បឿនលឿនពីភ្នំពេញទៅក្រុងព្រះសីហនុនៅព្រឹកថ្ងៃទី២២ ខែមីនានេះ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាត្រូវការដៃគូ មិត្តភ័ត្តទំាងអស់សម្រាប់ជំរុញការអភិវឌ្ឍនៅកម្ពុជា ប៉ុន្តែភាព ជាដៃគូនេះត្រូវស្ថិតក្នុងឋានៈស្មើភាពស្មើសិទ្ធិគ្នាតែប៉ុណ្ណោះ។

សម្តេចតេជោហ៊ុនសែនបានថ្លែងដូច្នេះឆ្លើយតបទៅនឹងបុគ្គលមួយចំនួនដែលបានលើកឡើងថាកម្ពុជាមានភាពលម្អៀងច្រើនទៅរកចិនធ្វើឲ្យអ្នកខ្លះរកស៊ីពុំបាន។ សម្តេចតេជោនាយករដ្ឋមន្រ្តីបានអះអាងថា អ្នកដែលដើរនិយាយនោះ គឺពុំដែលមកស្នើសុំការ វិនិយោគអ្វីមួយនៅកម្ពុជាឡើយ ហើយក៏ពុំដែលត្រូវបានកម្ពុជាទាត់ចោលគម្រោងវិនិយោគទំាងនោះដែល។ សម្តេចតេជោបន្តថា បច្ចុប្បន្នកម្ពុជាពុំមែនមានតែចិនមកធ្វើការនិយោគនៅ កម្ពុជាតែម្នាក់ឯងនោះទេ គឺមានមកពីគ្រប់ប្រទេសជាច្រើនដូចជាប្រទេសវៀតណា ថៃ ម៉ាឡេស៊ី ជប៉ុន កូរ៉េ សហរដ្ឋអាមេរិក និងប្រទេសជាច្រើនទៀតនៅតំបន់អឺរ៉ុប។

 សម្តេចតេជោនៅតែអះអាងថា កម្ពុជាគ្មានការលម្អៀងទៅរកអ្នកណាឡើយ ប៉ុន្តែកម្ពុជាត្រូវ ការមិត្តទំាងអស់មកពីគ្រប់ទីកន្លែង ហើយត្រូវគោរពអធិបតេយ្យភាពនិងឯករាជ្យភាពរបស់ កម្ពុជា។«ខ្ញុំទទួលទាំងអស់សូមអញ្ជើញមកខ្ញុំស្វាគមន៍។ ខ្ញុំអត់មានបិទទ្វារសម្រាប់អ្នកណាទាំងអស់សូមអញ្ជើញមកប៉ុន្តែកុំនិយាយតែមាត់រួចហើយដាក់កម្ពុជាទៅក្នុងភូមិសាស្ត្រនយោបាយគឺអត់មានផ្លូវទេកម្ពុជាត្រូវការមិត្តភក្កិក្នុងឋានៈជាដៃគូស្មើភាពស្មើសិទ្ធិតែប៉ុណ្ណោះស្មើភាពស្មើសិទ្ធិតែប៉ុណ្ណោះ។ ហើយកម្ពុជាត្រូវការអភិវឌ្ឍដោយមានមិត្តភក្តិចូលរួមនៅក្នុងការជួយដល់កម្ពុជាតាមរយៈជំនួយឥតសំណងក្តីតាមរយៈហិរញ្ញប្បទានសម្បទានក្តីតាមរយៈនៃការរុញអ្នកវិនិយោគឲ្យមករកស៊ីនៅកម្ពុជាក្តីនេះជាគោលនយោបាយការបរទេសរបស់កម្ពុជាដែលគ្មានការរើសអើងជាមួយអ្នកណាទាំងអស់ជាមួយអ្នកណាទាំងអស់។ កម្ពុជាសុំតែមួយគត់គឺរាល់ការធ្វើសកម្មភាពនិងភាពជាដៃគូរក្នុងទំនាក់ទំនងគឺសុំឱ្យមានការគោរពនឹងឯករាជ្យអធិបតេយ្យរបស់កម្ពុជាតែប៉ុណ្ណោះក្នុងឋានៈជាដៃគូរស្មើភាពស្មើសិទ្ធិជាមួយគ្នាមិត្តភក្កិក្នុងចំណោមអាស៊ានរបស់យើងបានរកស៊ីជាមួយគ្នាពីគ្រប់ទីកន្លែងយើងស្វាគមន៍ទាំងអស់ស្វាគមន៍ទាំងអស់៕