សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និងអនុរដ្ឋមន្រ្តីការបរទេសចិន អញ្ជើញបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ប្រវែងជាង ១៩០គ.ម

AKP កំពង់ស្ពឺ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ —


សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម KONG XUANYOU អនុរដ្ឋមន្រ្តី​ក្រសួង​ការបរទេសចិន អញ្ជើញបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនជាប្រវត្តិសាស្រ្តនៅប្រទេសកម្ពុជា ពីភ្នំពេញទៅក្រុងព្រះសីហនុ ប្រវែងជាង ១៩០គីឡូម៉ែត្រ ដោយប្រើប្រាស់ថវិកាប្រមាណជា ២ពាន់លានដុល្លារអាម៉េរិក ដែលពិធីបើកការដ្ឋាននេះ ប្រារព្ធធ្វើឡើងនៅក្នុងឃុំវ័រស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ។

រូបថត៖ ហ៊ុន យុទ្ធគុណ