សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញនិងព្រះសីហនុ តម្លៃប្រមាណ២.០០០លានដុល្លារ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ជៀង​ យ៉ា​រ៉េត​ និង​ លោក​ អ៊ូ​ កាណែល​៖

នៅព្រឹកថ្ងៃទី ២២ ខែមីនា ឆ្នាំ២០១៩នេះសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយឯកឧត្តម ខុង សៀនយ៉ូវ (KONG XU ANYOU) អនុរដ្ឋមន្ត្រីក្រសួងការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន  បានអញ្ជើញបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ- ក្រុងព្រះសីហនុ ដែលមានប្រវែងសរុបជាង ១៩០គីឡូ ម៉ែត្រ តភ្ជាប់ពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កា ត់លេខ៣ ក្រុងព្រះសីហនុ ដោយគ្រោងចំណាយថវិកាប្រមាណ ២ពាន់លានដុល្លារអាមេរិក។


តាមសុន្ទរកថាស្វាគមន៍និងរបាយការណ៍រប ស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា មុនឈានដល់ដំណាក់ការនៃការសាងសង់ផ្លូវមួយខ្សែនេះ ត្រូវបានចំណាយពេលសិក្សាអស់ជាច្រើនឆ្នាំ ពោលចាប់តាំងពីឆ្នាំ២០០៦មកម្ល៉េះ។ ដំបូងឡើយរាជរដ្ឋាភិបាលកម្ពុជាគ្រោងខ្ចីថវិការបស់រដ្ឋាភិបាលចិន ដើម្បីសាងសង់ផ្លូវនេះ តែដោយសារគម្រោងត្រូវការថវិការហូតដល់ ២ពាន់លានដុល្លារអាមេរិក ដែលធំជាងពិដាននៃការខ្ចីប្រចាំឆ្នាំអនុញ្ញាតដោយច្បាប់ និងកំណត់នៅក្នុងយុទ្ធសាស្ត្រ ស្តីពីការគ្រប់គ្រងបំណុលសាធារ ណៈ២០១៥-២០១៨ ក៏សម្រេចឲ្យមានការវិនិ យោគតាមរូបភាពសាងសង់ ធ្វើអាជីវកម្ម និងផ្ទេរ ជំនួសវិញ។


តាមរយៈការវិនិយោគនេះ គឺអនុញ្ញាតឱ្យក្រុម ហ៊ុនវិនិយោគមានសិទ្ធិប្រមូលកម្រៃសេវាពីអ្នក ប្រើប្រាស់ផ្លូវក្នុងអត្រាកំណត់មួយ ដូចមានចែងនៅក្នុងកិច្ចព្រមព្រៀងសម្បទាន ទៅតាមទំហំ និងប្រភេទនៃយានយន្តនីមួយៗ។
ដោយយោងតាមសំណើរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានស្នើសុំក្រុមហ៊ុនឱ្យបញ្ចុះកម្រៃសេវាឆ្លងកាត់លើផ្លូវល្បឿនលឿននោះ ក្រុមហ៊ុនក៏បានឯកភាពមិនយកថ្លៃយានយន្តគ្រប់ប្រភេទដែលបើកបរលើផ្លូវល្បឿនលឿននេះ ក្នុងរយៈ ពេល១ ខែដំបូង និងបញ្ចុះតម្លៃ២០% សម្រាប់រយៈពេល១ឆ្នាំបន្ទាប់។ លើសពីនេះទៀត ក្រុម ហ៊ុនបានយល់ព្រមកែសម្រួលកម្រៃសេវាឆ្លងកាត់ក្នុងរយៈពេល ៥ឆ្នាំម្តង នៃប្រតិបតិ្តការអាជីវកម្មរបស់ខ្លួនផងដែរ។
ផ្លូវនេះ ឆ្លងកាត់រាជធានីភ្នំពេញប្រវែងជាង ៨ គីឡូម៉ែត្រ, ខេត្តកណ្តាលប្រវែងជាង ៩គីឡូម៉ែត្រ, ខេត្តកំពង់ស្ពឺប្រវែងជិត ៨១គីឡូម៉ែត្រ ,ខេត្តកោះ កុងប្រវែងជិត ២គីឡូម៉ែត្រ និងខេត្តព្រះសីហនុប្រវែងជិត ៩០គីឡូម៉ែត្រ ដែលចំណាយថវិកាសាងសង់សរុបប្រមាណ ២,០០០លានដុល្លារអាមេរិក ជាទុនវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) តាមរយៈក្រុមហ៊ុន Cambodian PPSHV Expressway Co., Ltd ។
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹក ជញ្ជូន បានអះអាងថា គម្រោងខាងលើត្រូវបានផ្តល់ការប្រឹក្សាបច្ចេកទេសសាងសង់ដោយ ក្រុម ហ៊ុនទីប្រឹក្សាបច្ចេកទេស Minconsult SDN BHD ដោយប្រើរយៈពេលសាងសង់ចំនួន ៤៨ខែ ដោយគិតចាប់ពីខែមីនា ឆ្នាំ២០១៩ ដល់ខែមីនា ឆ្នាំ២០២៣។


ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានឲ្យដឹងផងដែរថា គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុ ងព្រះសីហនុ ជាខ្សែផ្លូវទី១ និងដំបូងគេបំផុតពុំធ្លាប់មានពីមុនមក នៅក្នុងប្រវត្តិសាស្រ្តរបស់កម្ពុជា ដែលទើបតែលេចចេញជារូបរាងនៅក្នុងសម័យសម្តេចតេជោ ហ៊ុន សែន នេះ នឹងក្លាយ ជាខ្សែផ្លូវនៃប៉ូលសេដ្ឋកិច្ច និងទេសចរណ៍ដ៏មានសក្តានុពលរបស់ព្រះរាជាណាចក្រកម្ពុជា តភ្ជាប់ពីរាជធានីភ្នំពេញ ទៅកាន់ក្រុងព្រះសីហនុ និងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ប្រសិទ្ធ ភាពនៃការធ្វើដំណើរ និងប្រព័ន្ធភស្តុភារកម្មរបស់កម្ពុជា សំដៅសម្រួលដល់ការដឹកជញ្ជូនផលិត ផល ដំណាំកសិផល និងផលិតផលកសិ- ឧស្សា ហកម្ម របស់ក្រុមហ៊ុនវិនិយោគ និងប្រជាពលរដ្ឋមកពីគ្រប់តំបន់នៅទូទាំងប្រទេស ទៅកាន់ទីផ្សារក្នុងស្រុក និងជាពិសេសទៅកាន់ទីផ្សារអន្តរជាតិ តាមរយៈកំពង់ផែសមុទ្រអន្តរជាតិទឹកជ្រៅរបស់យើង ប្រកបដោយភាពងាយស្រួល ចំណាយតិច និងឆាប់រហ័ស សំដៅបង្កើនសមត្ថភាពប្រកួតប្រ ជែងធុរកិច្ច និងទាញយកអត្ថប្រយោជន៍ឱ្យបានច្រើនលើសលប់ពីសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន តំបន់ និងពិភពលោក ។