ព្យុះ អាយដាយ ​ដែលជាខ្យល់ព្យុះដ៏អាក្រក់បំផុតមួយ​បានវាយប្រហារប្រទេស អាហ្រិ្វកខាងត្បូង​សម្លាប់មនុស្សយ៉ាងហោចណាស់៣៦០នាក់

AKP ភ្នំពេញ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ — អ្នកនាំពាក្យ អ.ស.ប​ មួយរូបបាននិយាយកាលពីថ្ងៃពុធថា ព្យុះស៊ីខ្លូន អាយដាយ(Idai) អាចបង្កជាគ្រោះមហន្តរាយធម្មជាតិដ៏អាក្រក់មួយ​ដែលបានកើតមាននៅប្រទេសអាហ្រ្វិកខាងត្បូង​ដោយសម្លាប់មនុស្សយ៉ាងហោចណាស់​៣៦០នាក់។

លោក ហ្វាហាន ហាក់ អនុអ្នកនាំពាក្យ​សម្រាប់អគ្គលេខាធិកា អ.ស.ប ​លោក អង់តូនីញ៉ូ ហ្គោតារ៉េស​ បានផ្តល់របាយការណ៍ដ៏ក្រៀមក្រំមួយ​ស្តីអំពីការបំផ្លិចបំផ្លាញ​ ដែលបានបន្សល់ដោយព្យុះស៊ីក្លូន​ដែលបានវាយប្រហារលើតំបន់មួយចំនួន​នៃប្រទេសម៉ាឡាវី ម៉ូហ្សំប៊ិក និង ហ្ស៊ីមបាវ៉េ។

លោក ហាក់ បាននិយាយថា អ្វីដែលយើងចង់បង្ហាញនៅពេលនេះគឺ គូសបញ្ជាក់អំពី​នៃវិបត្តិទាំងនេះ។ វាអាចជាគ្រោះមហន្តរាយជាតិដ៏អាក្រក់បំផុតមួយ ក្នុងការវាយលុកមក​លើប្រទេសអាហ្រ្វិក​ខាងត្បូងមួយនេះ ដើម្បីធ្វើឱ្យមានការត្រៀមទុកជាមុន ហើយនឹងត្រូវធ្វើ​ការងារច្រើនជាងនេះទៀត។

លោកបា្រប់នៅឯសន្និសីទសារព័ត៌មានមួយថា អ្វីដែលត្រូវការចាំបាច់នោះ​ គឺមិនទាន់​ត្រូវ​បានគេដឹងនៅឡើយទេ ដោយសារចំនួននៃការខូចខាត​ ដែលត្រូវបានបង្កឡើងនោះ ហើយ​និងការមិនមានលទ្ធភាពទៅដល់កន្លែងកើតហេតុនៅតំបន់នោះ។

លោក ហាក់ បាននិយាយទៀតថា ក្រុមការងារមនុស្សធម៌របស់យើង​បានរាយការណ៍ថា ប្រមុខមនុស្សធម៌ អ.ស.ប លោក​ Mark Lowcock បានផ្តល់ថវិកាចំនួន ២០លានដុល្លារអាម៉រិក​ពីមូលនិធិឆ្លើយតបគ្រោះមហន្តរាយ​កណ្តាល អ.ស.ប ដើម្បីបំពេញបន្ថែម​កិច្ចខិតខំប្រឹងប្រែង​របស់រដ្ឋាភិបាល​នៃប្រទេសម៉ូហ្សំប៊ិក ហ្ស៊ីមបាវ៉េ និងម៉ាឡាវី ​ក្នុងការផ្តល់ជំនួយនានាដល់​សហគមន៍​ដែលរងផលប៉ះពាល់ទាំងនោះ៕

( ប្រភព ស៊ីនហួ: បកប្រែដោយលោក មាស សំអុល )