ទីក្រុងមូស្គូ និងទីក្រុងប៉េកាំង​នឹងជំរុញឱ្យបំបាត់អំពើភេរវកម្ម នៅក្នុងប្រទេសស៊ីរី

AKP ភ្នំពេញ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ — ក្រសួងការបរទេសរុស្ស៊ីបាននិយាយថា តំណាងពិសេសរបស់ប្រធានាធិបតីរុស្ស៊ី​ប្រចាំនៅមជ្ឈិមបូព៌ា​ និងអាហ្រ្វិក​លោក Mikhail Bogdanov បានផ្តោតជាសំខាន់​ទៅលើ​គ្រាអាសន្ន នៃការលប់បំបាត់ភេរវកម្មទាំងស្រុង នៅក្នុងប្រទេសស៊ីរី​នៅឯកិច្ចចរចាមួយ ជា​មួយនឹងបេសកជនពិសេស​របស់ប្រទេសចិន​សម្រាប់ប្រទេសស៊ីរី​លោក Xie Xiaoyan  កាលពី​ថ្ងៃពុធ។

ក្រសួងបាននិយាយថា​ ពួកគេបានបញ្ជាក់អះអាងថា ការគាំទ្រឡើងវិញ របស់ប្រទេស​ចិន និងរុស្ស៊ី​​ចំពោះកិច្ចខិតខំប្រឹងប្រែង​ដើម្បីស្វែងរកដំណោះស្រាយ​ឱ្យបានឆាប់រហ័ស​នូវវិបត្តិ​នៅ​ក្នុងប្រទេសស៊ីរី​ដោយផ្អែកលើសេចក្តីសម្រេចលេខ ២២៥៤ របស់ក្រុមប្រឹក្សាសន្តិសុខ ​អ.ស.ប។ នៅក្នុងបរិបទនេះដែរ អ្នកការការទូតទាំងពីរបានគូសបញ្ជាក់​ថា វត្តមានពួកភេរវជន នៅក្នុងប្រទេសស៊ីរី​ ចាំបាច់ត្រូវបោសសម្អាតចោលទាំងស្រុង​ ហើយដែលថា ជំនួយអន្តរជាតិ ​គឺចាំបាច់ត្រូវដំណើរការឡើងវិញសម្រាប់វិលត្រឡប់នៃជនភៀសខ្លួន​ និងការកសាងសង្គម ព្រមទាំងសេដ្ឋកិច្ចរបស់ប្រទេសស៊ីរី ស្ថិតនៅក្រោមលក្ខខណ្ឌនៃអធិបតេយ្យភាពទឹកដី​របស់​សាធារណៈរដ្ឋអារ៉ាប់ស៊ីរីមួយនេះ។

លោក Mikhail Bogdanov និងលោក Xie Xiaoyan បានសម្តែងនូវពេញចិត្ត​ដ៏មាន​ប្រសិទ្ធផលរបស់ពួកគេ ចំពោះកិច្ចសហប្រតិបត្តិការខាងនយោបាយ​យ៉ាងជិតស្និទ្ធចំពោះ​ប្រទេសស៊ីរី​ដែលធ្វើជាផ្នែកមួយនៃភាពជាដៃគូ យុទ្ធសាស្រ្តរបស់ទីក្រុងមូស្គូ ជាមួយទីក្រុង​ប៉េកាំង៕

( ប្រភព TASS: បកប្រែដោយលោក មាស សំអុល )