រដ្ឋមន្ត្រីការបរទេសចិនធ្វើកិច្ចចរចាជាមួយសមភាគីហ្វីលីពីន  

AKP ភ្នំពេញ ថ្ងៃទី២១ ខែមីនា   ឆ្នាំ២០១៩ — សមាជិកក្រុមប្រឹក្សារដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី ( Wang yi ) បានធ្វើកិច្ចចរចា ជាមួយរដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោក តេអូដូរ៉ូ ឡុចស៊ីន ( Teodoro Locsin ) នៅក្រុងប៉េកាំងកាលពីថ្ងៃពុធ ។

នៅក្នុងកិច្ចចរចារបស់លោក ជាមួយ លោក ឡុចស៊ីន លោក វ៉ាង បាននិយាយថា ក្រោមការណែនាំ របស់មេដឹកនាំចិន និងហ្វីលីពីន ភាគីទាំងពីរបានបន្តធ្វើឱ្យស៊ីជម្រៅជំនឿទុកចិត្តគ្នាខាងនយោបាយទៅវិញទៅមក ព្រមទាំងបានមើលឃើញនូវលទ្ធផលប្រកបដោយផ្លែផ្កានៃកិច្ចសហប្រតិបត្តិការ ដែលសំអាងលើហេតុការណ៍ក្នុងពេល៣ឆ្នាំកន្លងទៅនេះ  ។

លោក វ៉ាង បាននិយាយថា ចិននិងហ្វីលីពីន បានធ្វើការរុករកជាវិជ្ជមានកិច្ចសហប្រតិបត្តិការសមុទ្រធ្វើការជាមួយគ្នា ដើម្បីថែរក្សាសន្តិភាព និងស្ថិរភាពក្នុងសមុទ្រចិនខាងត្បូង,​ជំរុញកិច្ចការពារសន្តិសុខ, ការអភិវឌ្ឍ ព្រមទាំងកិច្ចសហប្រតិបត្តិការប្រជាជននឹងបានធ្វើឱ្យមានការជឿនលឿនយ៉ាងរឹងមាំនៅក្នុងការ        កសាងរួមគ្នាខ្សែក្រវ៉ាត់និងផ្លូវ ។

លោក វ៉ាង បានវាយតម្លៃខ្ពស់ចំពោះប្រទេសហ្វីលីពីន ដែលដើរតួនាទីជាអ្នកសម្របសម្រួល  ដើម្បី បង្កើនចំណងទាក់ទងចិន-អាស៊ាន ព្រមទាំងកិច្ចសហប្រតិបត្តិការថ្នាក់តំបន់ ក្នុងអាស៊ីខាងកើត ។

លោក វ៉ាង បាននិយាយថា ចិនកំពុងមានឆន្ទះធ្វើការជាមួយគ្នាជាមួយហ្វីលីពីន នឹងបណ្តាប្រទេស អាស៊ានដទៃទៀត ដើម្បីបញ្ចប់ការពិគ្រោះយោបល់គ្នាស្តីពីច្បាប់ទូន្មានក្នុងសមុទ្រចិនខាងត្បូង ក្នុងពេល ៣ឆ្នាំដោយលោកនិយាយបន្ថែមថា ចិនក៏កំពុងខឹតខំប្រឹងប្រែងផងដែរ ដើម្បីបញ្ចប់កិច្ចចរចាភាពជាដៃគូសេដ្ឋកិច្ចដ៏ទូលំទូលាយថ្នាក់តំបន់នៅឆ្នាំនេះ ។

លោក ឡុច ស៊ីន បាននិយាយថា ចិននិងហ្វីលីពីន មានមិត្តភាពដ៏យូរលង់មួយនឹងមិនដែលជាគូ ប្រជែងនឹងគ្នាទេ។

លោកបាននិយាយថា ចិនមិនដែលដែលចូលជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃទេ ព្រមទាំងមិនដែលប្រើកម្លាំង ឬ អត្ថប្រយោជន៍របស់ខ្លួន ដើម្បីកៀបសង្កត់ប្រទេសជិតខាងឡើយ ដោយ លោកនិយាយបន្ថែមថា ការផ្តួចផ្តើមគំនិតខ្សែក្រវ៉ាត់ និងផ្លូវបានជំរុញការអភិវឌ្ឍរួមចិន និងបណ្តាប្រទេសដ៏ទៃទៀត ។

លោកបាននិយាយថា ប្រធានាធិបតីហ្វីលីពីន លោក រូឌ្រីហ្គោ ឌូតឺតេ (  Rodrigo Duterte ) កំពុង ទន្ទឹងរងចាំចូលរួមវេទិកាខ្សែក្រវ៉ាត់ និងផ្លូវលើកទី២ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ ដែលនឹងធ្វើនៅ ក្រុងប៉េកាំង ក្នុងខែខាងមុខនេះ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )