អ៊ីរ៉ង់ប្តេជ្ញាទប់ស្កាត់ការឡើងថ្លៃផលិតកម្មក្នុងស្រុកទោះបីជាមានការដាក់ទណ្ឌកម្មពីសហរដ្ឋអាមេរិក

អ៊ីរ៉ង់៖ កាលពីថ្ងៃព្រហស្បតិ៍មេដឹកនាំប្រទេសអ៊ីរ៉ង់បានប្តេជ្ញា​ចាត់វិធានការទប់ទល់នឹងការ​ឡើងថ្លៃខ្ពស់របស់ទំនិញ,
ការរក្សាស្ថេរភាព​រូបិយប័ណ្ណជាតិ​​និងខិតខំបង្កើតការងារថ្មីជាច្រើននៅពេលដែលប្រទេសជាតិបានទទួលរងវិបត្តិសេដ្ឋកិច្ចនៅឆ្នាំនេះដោយសារការដាក់ទណ្ឌកម្មថ្មីរបស់អាមេរិក។

មេដឹកនាំជាន់ខ្ពស់អ៊ីរ៉ង់លោកអាយ៉ាតូឡា អាលី ខាម៉េនី ​បាននិយាយនៅក្នុងសុន្ទរកថាឆ្នាំថ្មីនេះថា
សាធារណរដ្ឋអ៊ីស្លាមរបស់លោក​បានជំនះការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកដោយជោគជ័យ
ហើយបានអំពាវនាវដល់រដ្ឋាភិបាលឱ្យបង្កើនផលិតកម្មក្នុងស្រុកដើម្បីប្រឈមនឹងការដាក់សម្ពាធរបស់សត្រូវ។

សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មទៅលើក្រុងតេអេរ៉ង់បន្ទាប់ពីលោកប្រធានាធិបតីសហរដ្ឋអាមេរិកដូណាល់ត្រាំបានបោះបង់កិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ របស់អ៊ីរ៉ង់កាលពីខែឧសភាឆ្នាំមុន។
ការដាក់ទណ្ឌកម្មបាននាំឱ្យមានការធ្លាក់ថ្លៃរូបិយប័ណ្ណ​នៅក្នុងប្រទេសអ៊ីរ៉ង់ដែលបានជំរុញឱ្យមានអតិផរណាជាតិឡើងខ្ពស់ ។

អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឺរ (២១.០៣.១៩)