សម្តេចតេជោ ហ៊ុនសែន អញ្ជើញប្រគល់សញ្ញា បត្រដល់និស្សិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុប ចំនួន១,៥៧៨នាក់

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ជៀង​ យ៉ា​រ៉េត​ និង​លោក​ អ៊ូ​ កាណែល​៖

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា  នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩នេះ បានអញ្ជើ ញប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័ យអាស៊ីអឺរ៉ុបចំនួន ១,៥៧៨នាក់ ក្នុងនោះនារីមានចំនួន ៦៤០នាក់ ដែលពិធីនេះប្រារព្វធ្វើនៅវិទ្យាស្ថានជាតិអប់រំ ។


តាមរបាយការណ៍បានបញ្ជាក់ថាស ពិធីប្រគល់សញ្ញាបត្រនៅថ្ងៃនេះ គឺជាលើកទី១២ ហើយ សម្រាប់សាកលវិទ្យាល័យអាស៊ី អឺរ៉ុប។
របាយការណ៍បានឲ្យដឹងទៀតថា និស្សិតដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ រួមមាន និស្សិតថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ដែលបានបញ្ចប់ការសិក្សាក្នុងឆ្នាំសិក្សា២០១៦-២០១៧ និងឆ្នាំសិក្សា២០១៧- ២០១៨។និស្សិតទទួលសញ្ញាបត្រនៅពេលនេះ ក៏មាននិស្សិតអាហារូបករបណ៍របស់សម្តេចតេ ជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិ ត ប៊ុន រ៉ានី ហ៊ុនសែន ចំនួន ៣៥នាក់ ក្នុងនោះមាននារី ១៤នាក់ មានជនពិការ៤នាក់ និងមាននិស្សិតបរទេសចំនួន៤នាក់ផងដែរ។ និស្សិតបរ ទេសនេះ មានឡាវ ២នាក់ និងកូរ៉េ២នាក់។


បើតាមរបាយការណ៍ បានឲ្យដឹងថា និស្សិតដែលទទួលសញ្ញាបត្រនេះ ថ្នាក់បរិញ្ញាបត្រជាន់ ខ្ពស់ និងថ្នាក់បណ្ឌិត មានការងារធ្វើ ១០០ ភាគ រយ ហើយថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រមាន ការងារធ្វើ ៧៨ភាគរយ។
របាយការណ៍ បានអះអាងថា បច្ចុប្បន្នសាកលវិទ្យាល័យអាស៊ី អឺរ៉ុប មានសិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតកំពុងសិក្សាគ្រប់កម្រិតសរុបចំនួន ជិត ១២.០០០នាក់ មាននារី ៥,៤៦៨ នាក់។ ក្នុង នោះ ក៏មាននិស្សិតបរទេសចំនួន ២២នាក់គឺជន ជាតិអាមេរិក ១នាក់, កូរ៉េ ៥នាក់, ឡាវ ១១នាក់, ចិន ២នាក់, ចិនតៃវ៉ាន់ ២នាក់ និងនីហ្សេរីយ៉ា ១ នាក់។
បើគិតចាប់ពីឆ្នាំសិក្សា២០០៥-២០០៦ ដល់ឆ្នាំសិក្សា២០១៧-២០១៨កន្លងមក សិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិត ដែលបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យអាស៊ី អឺរ៉ុបសរុបចំនួនជាង ៤ម៉ឺន ៣ពាន់នាក់ ក្នុងនោះមាននារីជាង ២១,៧០០ នាក់។