បន្តិចទៀតនេះ App ក្រសួង​ព័ត៌មាន រួមទាំង Channel YouTube និង page facebook នឹងធ្វើ​ការផ្សាយ​បន្ត​ផ្ទាល់​(Live)​កម្មវិធី​សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​

(​ភ្នំពេញ​)៖ នៅ​ថ្ងៃ​ព្រហស្បតិ៍ ១​រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០១៩​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត​សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប​ចំនួន ១,៥៧៨​នាក់ ក្នុងនោះ​នារី​មាន​ចំនួន ៦៤០​នាក់​ នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​។​