សម្តេចតេជោ ហ៊ុន សែន ថ្វាយសារលិខិតថ្លែងអំណរព្រះរាជគុណសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្វាយសារលិខិតថ្លែងអំណរ ព្រះរាជគុណចំពោះសម្តេចម៉ែ បន្ទាប់ពីសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ បានផ្ញើសារលិខិតចូលរួមអបអរសាទរ ជូនចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងឱកាសសម្តេចទើបទទួលបាន សញ្ញាបត្របណ្ឌិតកិត្តិយស «ផ្នែកទំនាក់ទំនងនយោបាយ» ពីសាកលវិទ្យាល័យគ្រើក (Krirk University) នៃប្រទេសថៃ​ ។