សម្តេចតេជោ សែនបានថ្លែងថាស្រុកក្រគរទទួលបានសម្លេងឆ្នោតគាំទ្រ គណបក្សប្រជាជន ច្រើនជាងគេ

វិទ្យុជាតិកម្ពុជា៖ កញ្ញា អ៊ី កនិកា

ភ្នំពេញ៖ សម្តេចតេជោ សែនបានថ្លែងថាស្រុកក្រគរជាស្រុកមានការគាំទ្រ គណបក្សប្រជាជនកម្ពុជាច្រើនជាងគេ ហើយជាស្រុក ដែលឈានមុខគេ បើប្រៀបធៀបជាមួយនឹងបណ្តា ស្រុកដទៃទៀតក្នុងខេត្តពោធិ៍សាត់ដែលបាន បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។

ថ្លែងក្នុងពិធីសំណេះសំណាលជាមួយកម្មករ កម្មការនីជាង១ម៉ឺននាក់នៅស្រុកក្រគរ ខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី២០ខែមីនាឆ្នាំ២០១៩ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា ស្រុកក្រគរអាចចាត់ទុកថាជាស្រុកមួយក្នុងចំណោមស្រុក ដែលបោះឆ្នោតច្រើនជាង​គេជូន​គណបក្សប្រជាជនកម្ពុជានៅឆ្នាំ ២០១៨ ដែលគណបក្សប្រជាជនទទួលបាន៤ អាសនៈ ។
សំលេង៖ « គឺស្រុកក្រគរនៅតែជាស្រុកឈានមុខប្រៀបធៀបជាមួយនឹងបណ្តាស្រុកដទៃទៀតដែលមានអាត្រាបោះឆ្នោតច្រើនហើយ តាមរយៈក្មួយៗសូមផ្ដាំសួរសុខទុក្ខ និងអរគុណចំពោះមាតាបិតាអាណាព្យាបាលនិងក្រុមគ្រួសារ ដែលបានបោះឆ្នោតគាំ​ទ្រគណបក្សប្រជាជនឲ្យការបោះឆ្នោតគាំទ្រគណបក្សប្រជាជនមានតម្លៃស្មើនឹងការបោះឆ្នោតគាំទ្រអោយហ៊ុនសែនឲ្យបន្តតួនាទី ជានាយករដ្ឋមន្ត្រីតទៅទៀតច្បាស់ហើយ កាលពីមុនការបោះឆ្នោតឆ្នាំទៅ ពូ បានប្រកាសថា ពូនឹងផ្អាក នៅក្នុងរយៈពេលនៃការធ្វើយុទ្ធនាការ ក្នុងការចុះជួបកម្មករកម្មការនីព្រោះពេលវេលានោះជាពេលវេលាដែលអាចជួប បានក៏ប៉ុន្តែហាមការឧបត្ថម្ភណាមួយ ប៉ុន្តែធម្មតាពូ ទៅជួបជាមួយកម្មករកម្មកានី ឬប្រជាពលរដ្ឋតែងតែមានរបស់នេះរបស់នោះ ផ្ដល់ជូន ជាសាលារៀនជាមន្ទីរពេទ្យ ជាដើម។ ចឹងពូបាន ផ្អាក ក្នុងមួយរយៈ មុនពេលដែល ផ្អាកពូបាននិយាយថាប្រសិនបើគណបក្សប្រជាជនឈ្នះ ពូ នឹងបន្តដើរសួរសុខទុក្ខកម្មករកម្មការនីគឺមិនមែនគ្រាន់តែមិនមែនតែដើរសួរសុខទុក្ខ ដំណាក់កាលនោះទេក្នុងរយៈពេល ១០ឆ្នាំតទៅមុខទៀត ដែលពូថានឹងប្ដូរផ្ដាច់បន្តមិនតិចជាង ១០ ឆ្នាំបានសេចក្តីថាមិនតិចជាងឆ្នាំ ២០២៨រហូតដល់ក្រោយឆ្នាំ ២០២៨ផង ក៏អាចថាបានពូនឹងដើរបន្ត សួរសុខទុក្ខនឹងដោះស្រាយកង្វល់ របស់កម្មករកម្មការនីរបស់យើង ។ប៉ុន្តែបើផ្ទុយទៅវិញប្រសិនបើគណបក្សគឺពេលដែលដើរ បញ្ជាក់ថាប្រសិនបើជាគណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោតពូនិងដើរបន្តទៅសួរសុខទុក្ខកម្មករ បើប៉ុន្តែផ្ទុយទៅវិញបើ គណបក្សប្រជាជនមិនបានទទួលការគាំទ្រដឹកនាំប្រទេស បន្តទៀតទេពូមិនបំពានតួនាទីអនាគតនាយករដ្ឋមន្រ្តីរបស់ប្រទេសនេះទេគឺទុកអោយគេធ្វើទៅចុះ។ប៉ុន្តែប្រជាពលរដ្ឋរបស់យើង បានផ្តល់នូវការជឿទុកចិត្តបន្តទៀតឲ្យគណបក្សប្រជាជនឲ្យពូ ដឹកនាំធ្វើជានាយករដ្ធមន្រ្តីដូច្នេះបានជាថ្ងៃនេះមានឱកាសមកជួបក្មួយដើម្បី សុខទុក្ខដែលនេះមានទៅមានមក បើក្មួយត្រូវការពូ ពូនឹងជួបក្មួយហើយ បើក្មួយត្រូវការពូ ពូដោះស្រាយហើយ ហើយបើកវាធ្វើការទូរ ប៉ុន្តែពេលណាដែលក្មួយលែងត្រូវការពូ រឿងជុំជួបបែបនេះ មិនអាចមានកើតឡើងទេហើយ តម្រូវការ ពូជួយក្មួយៗនោះ គឺពូជួយលែងបានដែរ ៕