កម្ពុជាត្រៀមនាំចូលម៉ាស៊ីនផលិតថាមពលអគ្គិសនីប្រមាណ២០០មេហ្គាវ៉ាត់                                                ដើម្បីដោះស្រាយបញ្ហាខ្វះប្រភពថាមពលអគ្គិសនី

វិទ្យុជាតិកម្ពុជា៖ អត្ថបទ ស្រីផល

ពោធិ៍សាត់៖ប្រមុខរាជរដ្ឋាភិបាលបានអះអាងថាអង្គភាពអគ្គិសនីកម្ពុជាបានបញ្ជាទិញ​ម៉ាស៊ីនផលិតអគ្គិសនី​ប្រមាណ២០០មេហ្គាវ៉ាត់ពីប្រទេសទួកគី ដោយគ្រោងបញ្ជូនមកកាន់ប្រទេសកម្ពុជានៅពេលឆាប់ៗ នេះ ដើម្បីធានាការផ្គត់ផ្គង់នូវអគ្គិសនីប្រើប្រាស់នៅទូទាំងប្រទេសដែលកំពុងមានការខ្វះខាត។

 

  ថ្លែងក្នុងពិធីសំណេះសំណាលជាមួយកម្មករ កម្មាការិនីជាង១ម៉ឺននាក់នៅក្នុងខេត្តពោធិ៍សាត់នៅព្រឹកថ្ងៃទី ២០ខែមីនាឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា ឯកឧត្តមស៊ុយសែមរដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល និងឯកឧត្តម កែវ រតនៈប្រតិភូ​អមនាយករដ្ឋមន្រ្តី ទទួលបន្ទុកអង្គភាពអគ្គិសនីកម្ពុជានឹងធ្វើដំណើរទៅកាន់ប្រទេសទួគី ដើម្បីនាំកប៉ាល់ ផ្ទុកនូវម៉ាស៊ីនភ្លើងប្រមាណជា ២០០ មេហ្គាវ៉ាត់ ចូលមករាជធានីភ្នំពេញ ដើម្បីដោះ ស្រាយបញ្ហាដាច់​ភ្លើងនិងខ្វះប្រភពថាមពលអគ្គិសនីជាបន្ទាន់នៅក្នុងប្រទេស កម្ពុជា។

សម្តេចតេជោបានពន្យល់ថា មូលហេតុដែលនាំអោយខ្វះប្រភពថាមពលអគ្គិសនីឬប្រើមិនគ្រប់ គ្រាន់នេះដោយសារតែវារីអគ្គិសនីមួយចំនួនខ្វះប្រភពទឹកដើម្បីផលិតថាមពលអគ្គិសនី ហើយម្យ៉ា វិញទៀតដោយសារតែកំណើននៃគម្រោងវិនិយោគសំណង់អគារកើនឡើងរហូតដល់ជាង៧០០ ភាគរយ បើធៀបនឹងខែកុម្ភ កន្លងទៅ។

  សំលេង៖ យប់មិញម៉ោង៣ជាងស្រាប់តែភ្ញាក់ដល់ភ្ញាក់ឡើង ដេកវាមិនលក់ទៅវិញអញ្ចឹងបើកមើលwhat upបើកមើល telegram ដល់មើលwhat up មួយឃើញឯកឧត្តមជាសុផារ៉ា រាយការណ៍មកថាគម្រោងវិនិយោគលើវិស័យសំណង់កើនឡើងជាង ៧០០ភាគរយប្រៀបធៀបទៅនឹងខែមករានិងខែកុម្ភៈប្រៀបធៀបនិងឆ្នាំទៅឡើងជាង ៧០០ ភាគរយអានឹងហើយដែលតម្រូវការភ្លើងសំរាប់ការប្រើប្រាស់នោះហួស កំពង់សោមបច្ចុប្បន្នមិនមែនកំពង់សោមប្រើប្រាស់២០ទៅ៣០ មេហ្គាវ៉ាត់ដូចមុនទេលើសពី១០០មេហ្គាវ៉ាត់ជាង១០០មេហ្គាវ៉ាត់នៅសៀមរាបក៏ត្រូវមានការកើន។ចឹងអា គម្រោងដែលយើងព្យាករពីមុននោះវាខុសទៅហើយចឹងទេដើម្បីរង់ចាំការដាក់អគ្គិសនីបន្ថែមនៅកំពង់សោមនៅក្រុងព្រះសីហនុដោយធ្យូងថ្មក្តីឬដោយហ្គាសក្តីមើលអាណាដែលវាទំនើបយកអាទំនើប។ ស៊ុយសែម រតនៈ ហើយនិងអាជ្ញាធរអគ្គិសនីយកអាណាដែលវាទំនើបបច្ចេកវិទ្យាទំនើបដូចជាហ្គាសជាដើមគឺដាក់អាហ្គាសនិងចូលមកព្រោះអាធ្យូងថ្មនិងថ្ងៃណាមួយអាធ្យូងថ្មនិងវាក៍ឡើងថ្លៃដែរ ចឹងទេដាក់អាទំនើបចូលមកដើម្បីយើងប្រើប្រាស់អានិងដល់អានិងរួចបានហើយចាំយើងដករបស់ទូកគីត្រឡប់ទៅវិញ៕